ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ បាន​បង្កើត​រឿង​អា​ស្រូវ​​ថ្មី​មួយ​ទៀត…

4 ឆ្នាំ មុន

ហ្វ៊ី​លី​ពី​ន៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ​លោក​RODRIGO DUTERTE នា​ពេល​ថ្មី​ៗ​នេះ បាន​បង្កើត​រឿង​អា​ស្រូវ​ថ្មី​មួយទៀត​ ដោយ​លោក​ហៅ​ការ​រួម​ភេទ​ដូច​គ្នា​ថា ជា​ជំងឺ​មួយ​ដែល​ត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ផ្ទាល់ ជាមួយ​ជំនួយ​របស់​ស្ត្រី​ស្អាត​ៗ​។ ក្រោយ​ពី​ក្លាយជា​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ពី​ឆ្នាំ​២០១៦​មក…

ហ្វ៊ី​លី​ពី​ន៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ​លោក​RODRIGO DUTERTE នា​ពេល​ថ្មី​ៗ​នេះ បាន​បង្កើត​រឿង​អា​ស្រូវ​ថ្មី​មួយទៀត​ ដោយ​លោក​ហៅ​ការ​រួម​ភេទ​ដូច​គ្នា​ថា ជា​ជំងឺ​មួយ​ដែល​ត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ផ្ទាល់ ជាមួយ​ជំនួយ​របស់​ស្ត្រី​ស្អាត​ៗ​។

ក្រោយ​ពី​ក្លាយជា​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ពី​ឆ្នាំ​២០១៦​មក លោក​DUTERTE​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចូល​ចិត្ត​និយាយ​ត្រង់​ៗ​ជាមួយ​ភាសា​អុជអាល​និង​គំរាមកំហែង​។ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ទីក្រុង​តូ​ក្យូ ពេល​ជួប​ជាមួយ​សហគមន៍​ហ្វ៊ី​លី​ពី​ន​រស់នៅ​ប្រទេស​ជប៉ុន លោក​បាន​បង្កើត​សង្គ្រាមប៉ាកា​មួយ ដោយ​លើក​ឈ្មោះ​អ្នកប្រឆាំង​សំខាន់​ម្នាក់ ព្រឹទ្ធ​សមាជិក​ANTONIO TRILLANES​ថា​ជា​ជន​រួម​ភេទ​ដូច​គ្នា មិន​ខុស​ពី​រូប​លោក​ឡើយ​។

លោក​DUTERTE​អះអាង​ទៀត​ថា លោក​ANTONIO TRILLANES​និង​រូប​ខ្ញុំ​ូ​ជា​អ្នក​រួម​ភេទ​ដូច​គ្នា តែ​ខ្ញុំ​បាន​ព្យាបាល​ដោយ​ខ្លួន​ក្លាយជា​ប្រុស​វិញ ក្រោយ​ពី​បាន​ជួប​ជាមួយ​ភរិយា​ខ្ញុំ ដែល​ពេល​នេះ​យើង​បាន​ចែកផ្លូវ​គ្នា​ហើយ​។ ដូច្នេះ​គឺ​នារី​ស្អាត​ៗ​ដែល​ជួយ​ព្យាបាល​រូប​ខ្ញុំ​។ លោក​DUTERTE​ពេល​នេះ​ហាក់​បង្ហាញ​ជា​ពិសេស​ពី​ការ​ប្រឆាំង​របស់​លោក ចំពោះ​សិទ្ធិ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​។

ក្នុង​យុទ្ធនាការ​ឃោស​នាបោះ​ឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ​២០១៦​លោក​និយាយ​ថា លោក​គាំទ្រ​ការ​ផ្ដល់​សិ​ទិ្ធ​ស្របច្បាប់​ដល់​ការ​រៀប​ការ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា មុន​ពេល​លោក​ដកថយ​វិញ​។ លោក​រហូត​ប្រើ​ពាក្យ​រួម​ភេទ​ដូច​គ្នា សម្រាប់​ជា​ការ​ប្រមាថ​ទៀត​ផង​។ លោក​បាន​ប្រើ​ពាក្យ​នោះ​ប្រមាថ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ម៉ានីល លោក​PHILIP GOLDBERG​។

BAHAGHARI​ជា​សមាគម​ការពារ​សិទ្ធិ​អ្នក​រួម​ភេទ​ដូច​គ្នា​និង​ពួក​ខ្ទើយ បាន​ចាត់​ទុក​ពាក្យពេចន៍​របស់​ប្រធានាធិបតី​ថា ប្រកបដោយ​គ្រោះថ្នាក់​និង​ដើរ​ថយក្រោយ​។ សមាគម​នោះ​ហៅ​ពាក្យពេចន៍​របស់​ប្រ​ធានា​ធិ​បី​ថា​ជា​ការ​ប្រមាថ​ចំពោះ​នារី ដែល​ពុំ​ត្រូវ​មើល​ស្រាល​ឡើយ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ