ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ អតីត​ក្រុមប្រឆាំង​សញ្ជាតិ​បារាំង​មិន​ហាន​ហើបមាត់​ប្តឹង​បារាំង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ចំអក​ទៅ​កាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ថា បាន​រិះគន់ និង​ចោទប្រកាន់​រាជរដ្ឋាភិបាល​រឿង​បាត់​ទឹកដី​កម្ពុជា​ក្រោម ប៉ុន្តែ​ខ្លួន​មាន​សញ្ជាតិ​បារាំង​មិន​ប្តឹង​តវ៉ា​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ចំអក​ទៅ​កាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ថា បាន​រិះគន់ និង​ចោទប្រកាន់​រាជរដ្ឋាភិបាល​រឿង​បាត់​ទឹកដី​កម្ពុជា​ក្រោម ប៉ុន្តែ​ខ្លួន​មាន​សញ្ជាតិ​បារាំង​មិន​ប្តឹង​តវ៉ា​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​លោក​អ៊ុំ សំ​អាន អតីត​អ្នក​តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ជា​អ្នក​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា សួរ​ថា អ្នក​ដែល លើក​បញ្ហា​ទាមទារ​យក​ដែនដី​កម្ពុជា​ក្រោម​មក​វិញ​មានបាន​ទាមទារ​ដែរ​ប្ញ​ទេ ? ។ លោក​បញ្ជាក់​ថា​៖«​បាន​តែ​ស្រែក​ដាក់​កំហុស​លើ​គេឯង តែ​ខ្លួន​អត់​បាន​ធ្វើ​អ្វី​ទាំងអស់ ទោះបី​អ្នកខ្លះ​មាន​សញ្ជាតិ​ជា​បារាំង និង​កំពុង​រស់​ប្រទេស​បារាំង​ក៏​ដោយ​ក៏​មិន​ព្ញ​ហើបមាត់​ប្តឹង​បារាំង ដែល​បាន​យក​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ដែរ ។

ដូច្នេះ គួរ​ខ្មែរ​គ្រប់​រូប​បញ្ឈប់​នូវ​បញ្ហា​លាប​ពណ៌​ដាក់​កំហុស​ឲ្យ​គ្នា ចំពោះ​អ្វី​ដែល​ជា​កាក​សំណល់​នៃ​ប្រវត្តិសាស្ត្រ​មក​ធ្វើ​បច្ចុប្បន្នភាព​នយោបាយ​វាយប្រហារ​គ្នា​ដែល​នាំ​ឲ្យ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ខ្មែរ​នោះ​ឡើយ​»​។ លោក​ក៏​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា គួរ​នាំ​គ្នា​យក​បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ​មក​រៀនសូត្រ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើត​មាន​ឡើងជា​ថ្មី ហើយ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ការពារ​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​តាម​ឲ្យ​ទាន់​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​វិញ​ជា​ការ​ល្អ​ប្រសើរ​សម​ស្រប​តាម​សំណូមពរ​ចង់បាន​របស់​ប្រជាជន​កម្ពុជា ។

ចំណែក​លោក អ៊ុំ សំ​អាន អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​អ្នក​កាត់​ទឹកដី​ឲ្យ​វៀតណាម​តាម​រយៈ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​រយៈពេល​៩៩​ឆ្នាំ ។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​សុខ ឥ​សាន បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ខួប​៧០​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បា​នប ន្ស​ល់​ទុក​ឲ្យ​កូន​ខ្មែរ​ចង​ចាំ និង​ទុកជា​បទ​ពិសោធន៍​ដែល​គួរ​ជៀសវាង​កុំ​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ​អាច​កើត​ឡើងជា​ថ្មី​នៅ​ពេល​ប​ច្ចប្ប​ន្ន និង​តទៅ​អនាគត​ទៀត ។

លោក​ថា នៅ​ឆ្នាំ​១៩៣៩ អាណានិគមនិយម​បារាំង​បាន​ផ្ទេរ​ការ​គ្រប់គ្រង​រដ្ឋបាល​លើ កោះត្រល់​ទៅ​ឲ្យ​រដ្ឋបាល​កូសាំងស៊ីន ។ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង​បាន​ប្រគល់​ដែនដី​កម្ពុជា​ក្រោម​ទាំងមូល ដែល​រួម​ទាំង​កោះត្រល់​ផង​ទៅ​ឲ្យ​ស្តេច​បាវ​ដាយ​នៃ​ប្រទេស​អណ្ណាម បន្ទាប់​ពី​មានការ​អនុម័ត​របស់​សភា​កូសាំងស៊ីន និង​សភា​នៃ​សហភាព​បារាំង និង​សេចក្តីសម្រេច​របស់​លោក​ប្រធានាធិបតី​បារាំង​ផង រួច​មក ដោយ​គ្មាន​ការ​តវ៉ា​ណាមួយ​ពី​អាជ្ញាធរ​កម្ពុជា​ឡើយ ។

លោក​បញ្ជាក់​ថា​៖« ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម គឺជា​ការ​បាត់បង់​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត តែ​ហួស​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ទាមទារ​មក​ឲ្យ​ប្រជាជាតិ កម្ពុជា​វិញ គ្រាន់តែ​បាន​ចាត់​ទុក​ថា ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ក៏​បាន​លើក​ឡើង​ថា ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ត្រូវ​បាន​អ្នកនយោបាយ​យក​មក​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​បោកប្រាស់​ប្រជាជន ដាក់​កំហុស​ទៅ​លើ​គណបក្ស​នយោបាយ​ជា​គូប្រកួត ដើម្បី​មហិច្ឆតា​ចង់បាន​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ