ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់ចាក់​អស់ហើយ ពី​បុរស​សង្ហា​តារា​សុំ​ខ្មាស់ ពេល​នេះ​ក្លាយទៅជា​ស្រី​ស្អាត​វិញ

4 ឆ្នាំ មុន

ពី​ប្រុស​សង្ហា រាង​ខ្ពស់ស្រឡះ​ជាតា​រា​ម៉ូ​ដែល​ផង​នោះ «Gynastic- Vanutpong Naksamrit» បច្ចុប្បន្ន​បាន​ក្លា​យមក​ជា​ស្រី​ស្អា​តទៅ​ហើយ ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ទស្សនា​ឬ​តាមដាន​កម្មវិធី​ថៃ «The Star…

ពី​ប្រុស​សង្ហា រាង​ខ្ពស់ស្រឡះ​ជាតា​រា​ម៉ូ​ដែល​ផង​នោះ «Gynastic- Vanutpong Naksamrit» បច្ចុប្បន្ន​បាន​ក្លា​យមក​ជា​ស្រី​ស្អា​តទៅ​ហើយ ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ទស្សនា​ឬ​តាមដាន​កម្មវិធី​ថៃ «The Star 7» មួយ​នេះ​អាច​នឹង​ធ្លាប់​អតីត​អ្នកចម្រៀង​ដែល​បាន​ហោះ​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ម្នាក់​នេះ​។

Gynastic មិន​បាន​ក្រ​កួត​ឈ្នះ​ទេ​នា​ពេល​នោះ ប៉ុន្តែ​បាន​មានឱកាស​ច្រើន​ក្នុង​អាជីព​ជា​តារា​បង្ហាញម៉ូ​ដ​វិញ ព្រោះ​ខ្លួន​មាន​កម្ពស់ 1.82 ម៉ែត្រ និង​រូបសម្បត្តិ​ក៏​ស្រស់​សង្ហា​ផង​នោះ ទើប​ធ្វើ​ឱ្យ Gynastic បាន​ទទួល​ឱកាស​តំណាង​ឱ្យ​ប្រទេស​ថៃ ទៅ​ប្រកួត​ក្នុង​កម្មវិធី Most Promising Male Model 2011 តែ​ក្រោយ​ពី​ប្រកួត​ហើយ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​រស់នៅ​នា​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

មានការ​ចាប់អារម្មណ៍​ម្ដងទៀត​នា​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​ដែល​មាន​អ្នក​ចែករំលែក​រូប​នៃ​ការ​ប្ដូរ​កែ​ភេទ​មក​ជានា​រី​ស្រស់​ស្អាត ហើយ​មានឈ្មោះ​ថ្មី​ថា «Vicky- Vanutpong Naksamrit Neumann» ។ Vicky បាន​និយាយ​ក្នុង​ផូស​ត៍របស់​ខ្លួន​ក្នុង​ហ្វ​ស​ប៊ុ​កថា ខ្លួន​បាន​ទៅ​ជួបនឹង​គ្រូពេទ្យ​ចិត្តសាស្ត្រ​នៅ​អា​ល្លឺ​ម៉​ង់​មក​ជា​ច្រើន​ឆ្នាំ​ហើយ (​នៅ​អា​ល្លឺ​ម៉​ង់ ត្រូវ​ទទួល​ការ​វាយតម្លៃ​និង​ប្រើ​ពេល​ច្រើន​ឆ្នាំ​សម្រាប់​ការ​ប្ដូរ​អរ​ម៉ូ​ន​ភេទ​នេះ​) រហូត​ដល់​ចាំ​ខ្លួនឯង​ពី​មុន​លែង​បាន ។

ជាមួយនឹង​ជីវិត​សាមញ្ញ​ៗ ម្ចាស់ខ្លួន​ផ្ទាល់​បាន​បញ្ជាក់​ថា​មិន​ចាំបាច់​អួត​ខ្លួនឯង​ទេ ហើយ​បាន​បើក​ចិត្ត ក្រោយ​ពី​ផ្ដើម​ការ​ស្ហ៊ែ​រ​បន្ត​នូវ​រូបថត​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា​៖ «Vicky មិន​ស្អាត​អី​ទេ គ្រាន់តែ​៩​ឆ្នាំ​កន្លង​មកនេះ ក៏​មិន​បាន​ឈប់​អភិវឌ្ឍ​ខ្លួនឯង​ឡើយ (Vicky ចេញ​មក​រត់​ហាត់ប្រាណ ព្រោះ​សុខភាព​ល្អ​យើង​ធ្វើ​បាន​ដោយ​ខ្លួនឯង​) អូ​!… ថ្មី​ៗ​នេះ ឃើញ​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង យើង​ក៏​គ្រាន់តែ​ជួយ​គូស្នេហ៍​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ជា​ភាសា​អា​ល្លឺ​ម៉​ង់​និង​អង់គ្លេស​នៅ​មន្ទីរពេទ្យ​របស់​គ្រួសារ​យើង​ផ្ទាល់​ប៉ុណ្ណោះ​។ មិន​មានអី​ច្រើន​ទេ តែ​សុំ​មិន​និយាយ​រឿង​ប្រាក់​ចំណូល ចៃដន្យ​អី​មិន​ចង់​អួត​អ្នក​ណា​ទេ ទុក​ឱ្យ​ភាព​ជោគជ័យ​ជា​អ្នក​សម្រេច​។ ផូស​ត៍​នេះ​បើក​ជា​សាធារណៈ បើ​កូ​ពី សូម​កូ​ពី​ទាំងអស់​ផង មក​កាត់​ផ្នែក​ណាមួយ វា​មិនល្អ​ទេ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ