រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា តាមលទ្ធផលចាប់តាំងពីដំបូង រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន៣៦.០៩៤ឯកសារ ពីគ្រួសារអន្តោប្រវេសន៍សរុបចំនួន១៩.៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨.៨០១នាក់ (ស្រី៣២.៨៣៧នាក់) អ្នកមានអាយុ១៨ឆ្នាំឡើងចំនួន៤៩.៦៣៨នាក់ (ស្រី២៣.៩២១នាក់) មាន៩សញ្ជាតិ ។
លោកនាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងហាផ្ទៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន៍សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ ដែលរៀបចំធ្វើនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត ។ របាយការណ៍ឱ្យដឹងដែរថា ជនបរទេសបែបអន្តោប្រវេសន៍បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ អាយុ១៨ឆ្នាំឡើងមានចំនួន៧៦.៤៩៨នាក់(ស្រី៣៦.៥៨៥នាក់) គិតជាមនុស្សរួមចំនួន១១១.៤២១នាក់ (ស្រី៥៣.៥៦៧នាក់) ក្នុងចំនួន៣៦.៤៨៥គ្រួសារ ។
បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ឲ្យប្រើប្រាស់អាយុ១៨ឆ្នាំឡើងសរុបចំនួន៣៣.៩៣៩ប្រកាស(ស្រី១៦.២៥៤នាក់)គិតជាមនុ ស្សរួម ចំនួន ៥២.៧១០នាក់ (ស្រី២៥.៣១៦នាក់)
ក្នុងចំនួន១៧.០៥៧គ្រួសារនៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ទាំងអស់ ៕
ចែករំលែកព័តមាននេះ