ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ម៉ែឪ​រមែង​បាន​ជាទី​បីបាច់​ថែរក្សា​អំពី​ទេវតា

4 ឆ្នាំ មុន

ជន​ប្រុស​ស្រី​ណា​ដែល​បាន​ចិញ្ចឹម​មាតាបិតា បំពេញ​នូវ​តួនាទី​ជា​កូន​ល្អ​ដោយ​បរិបូណ៌​ហើយ ទេវតា​តែង​បីបាច់រក្សា​នូវ​បុគ្គល​នោះ​ឱ្យ​ចម្រុងចម្រើន​ក្នុង​លោក​នេះ លុះ​បែកធ្លាយ​រូប​កាយ​នឹង​បាន​ទៅ​សោយសុខ​ក្នុង​ទេវលោក​អស់​កាល​សែន​នៃ​កប្ប ។ កាលបើ​សាធុជន​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​នូវ​កិច្ច​ជា​កូន​ល្អ​៥​ប្រការ​ឥឡូវនេះ​គឺៈ ១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់ ២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ…

ជន​ប្រុស​ស្រី​ណា​ដែល​បាន​ចិញ្ចឹម​មាតាបិតា បំពេញ​នូវ​តួនាទី​ជា​កូន​ល្អ​ដោយ​បរិបូណ៌​ហើយ ទេវតា​តែង​បីបាច់រក្សា​នូវ​បុគ្គល​នោះ​ឱ្យ​ចម្រុងចម្រើន​ក្នុង​លោក​នេះ លុះ​បែកធ្លាយ​រូប​កាយ​នឹង​បាន​ទៅ​សោយសុខ​ក្នុង​ទេវលោក​អស់​កាល​សែន​នៃ​កប្ប ។

កាលបើ​សាធុជន​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​នូវ​កិច្ច​ជា​កូន​ល្អ​៥​ប្រការ​ឥឡូវនេះ​គឺៈ

១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់

២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស

៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង

៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ

៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

ជន​ប្រុស​ស្រី​ណា​បាន​បំពេញ​នូវ​តួនាទី​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​ហើយនឹង ទទួល​បាន​នាម​ថា ជា​សប្បុរស​, មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន​, មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​, មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ និង​បានជា​គំរូ​ល្អ​ដល់​ជន​ទូទៅ ។​