ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកជន​ចិន​ប្រមាណ​២​ពាន់​នាក់​មក​ទស្សនា​កម្ពុជា ស្វែង​យល់​អំពី​ឱកាស​វិនិយោគ​វិស័យ​ទេសចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» រ​ដ្ឋា​ភិ បាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ជូន​គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» រ​ដ្ឋា​ភិ បាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ជូន​គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ របស់​ខ្លួន បេសកជន​ចិន​ប្រមាណ​២​ពាន់​នាក់​ឱ្យធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ ទី​០២-០៨ ខែមិថុនា ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ទេ​ចរណ៍​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោក​ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ រួម​ជាមួយ និង​បេសកជន​ជា​ច្រើន ក្នុង​ចំណោម​២​ពាន់​នាក់​នោះ បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប និង​ភ្នំពេញ​ជា​បណ្តើរ​ៗ​ហើយ កាលពី​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ។

នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា​នេះ លោក​ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​អ៊ុ​ក សុ​ជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ តំណាង​លោក​ជំទាវ​រដ្ឋមន្ត្រី ភឿ​ង ស​កុ​ណា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ។ ព្រម​ជាមួយ​គ្នា​នេះ​នា​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា​នេះ ភាគី​កម្ពុជា​-​ចិន ក៏​បាន​នាំ​មក​នូវ​វេទិកា «Business Matching Between Tour Operators of Cambodia and China» ឬ​ហៅ​ថា វេទិកា​ផ្គូរ​ផ្គង់​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន (​អ្នកទិញ​) ចំនួន ៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន​ផង​ដែរ ។

ជាង​នេះ​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ដដែល​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​ជាមួយ​ភាគី​ចិន​នឹង​រៀប​ចំការ​សម្ដែង​សិល្បៈ​រួម​គ្នា​កម្ពុជា​-​ចិន នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​ជម្រាប​ថា «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​» នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា លើក​ផ្នែក ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​មាន​ដូច​ជា ការ​ជំរុញ​ការ​ផ្សព្វផ្សាយ ទេសចរណ៍​រួម​គ្នា ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​សិក្សា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ការ​សម្ដែ ង​សិល្បៈ​រួម​គ្នា​ជាដើម ៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ