ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធា​បំបែកសំបុក​បាតុកម្ម​ក្រុង​ខា​ទុម ស្លា.ប់​យ៉ាងតិច​៣០​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់់ ៖ យោង​តាម​ក្រុម​គ្រូពេទ្យ​ស្និទ្ធ​ពួក​អ្នក​តវ៉ា​ថា ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​ទីតាំង​បាតុកម្ម​នៅ​ក្រុង​ខា​ទុម ដោយ​កង​យោធា​ស៊ូ​ដង់​កាលពី​ថ្ងៃ​ទី​៣ មិថុនា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ ហើយ​ជា​ច្រើន​រយ​នាក់​រង​របួស​។ អំពើ​ហិង្សា​នោះ​ត្រូវ​បាន​ថ្កោលទោស​ដោយ​សហគមន៍​អន្តរជាតិ​។ ក្រុមប្រឹក្សា​យោធា​ដែល​កាន់​អំណាច​បណ្ដោះអាសន្ន​នៅ​ស៊ូ​ដង់…

ប្រទេស​ស៊ូ​ដង់់ ៖ យោង​តាម​ក្រុម​គ្រូពេទ្យ​ស្និទ្ធ​ពួក​អ្នក​តវ៉ា​ថា ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​ទីតាំង​បាតុកម្ម​នៅ​ក្រុង​ខា​ទុម ដោយ​កង​យោធា​ស៊ូ​ដង់​កាលពី​ថ្ងៃ​ទី​៣ មិថុនា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ ហើយ​ជា​ច្រើន​រយ​នាក់​រង​របួស​។ អំពើ​ហិង្សា​នោះ​ត្រូវ​បាន​ថ្កោលទោស​ដោយ​សហគមន៍​អន្តរជាតិ​។

ក្រុមប្រឹក្សា​យោធា​ដែល​កាន់​អំណាច​បណ្ដោះអាសន្ន​នៅ​ស៊ូ​ដង់ បាន​បដិសេធ​រាល់​ការ​បង្ក្រាប​ដោយ​កម្លាំង​ទីតាំង​បាតុកម្ម​នោះ​។ ទោះបី​យ៉ាងណា​ក្រុម​សម្ព័ន្ធភាព ដើម្បី​សេរីភាព និង​ការ​ផ្លាស់​ប្ដូរ ដែល​ជា​អ្នក​នាំមុខ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​បាន​លើក​ឡើង​ថា មាន​សាកសព​អ្នក​ស្លាប់​ជា​ច្រើន​ដោយ​ការ​បង្ក្រាប​នោះ ដែល​យើង​នៅ​មិន​ទាន់​អាច​ប្រមូល​យក​ចេញ​បាន​។

តាម​តុល្យការ​បណ្ដោះអាសន្ន​ចុង​ក្រោយ​របស់​ខ្លួន គណៈកម្មាធិការ​កណ្ដាល​នៃ​ក្រុម​គ្រូពេទ្យ​ស្និទ្ធ​ការ​តវ៉ា​និយាយ​ថា រាប់​ឃើញ​សាកសព​មនុស្ស​ជាង​៣០​នាក់ ហើយ​មនុស្ស​ច្រើន​រយ​នាក់​រង​របួស​។ អង្គការ​នោះ​លើក​ពី​ការ​លំបាក ក្នុង​ការ​រាប់​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់ មក​ពី​ការ​ឡោម​ព័ទ្ធ​បណ្ដា​មន្ទីរពេទ្យ​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​។ បណ្ដា​គ្រូពេទ្យ​រង​ការ​វាយដំ​និង​ចាប់ខ្លួន​។

ជា​ប្រតិកម្ម​តប​ចំពោះ​ការ​បង្ក្រាប​បង្ហូរឈាម​នេះ សមាគម​បណ្ដា​អ្នក​វិជ្ជាជីវៈ​ស៊ូ​ដង់ ជា​តួអង្គ​គន្លឹះ​នៃ​ការ​បះបោរ បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​លើកគ្នា​ធ្វើ​បាតុកម្ម នា​ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​បុណ្យ​បញ្ចប់​រ៉ា​ម៉ា​ដាន ដើម្បី​សូត្រធម៌​ជូន​ដល់​បណ្ដាជន​រង​គ្រោះ​និង​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ក្រោយ​សូត្រធម៌​រួច​។

ចាប់តាំងពី​ថ្ងៃ​ទី​៦ មេ​សា​មក បាតុករ​ច្រើន​ពាន់​នាក់ បាន​មក​បោះជំរំ​តវ៉ា​នៅ​មុខ​ទីបញ្ជាការដ្ឋាន​យោធា​ក្រុង​ខា​ទុម ដោយ​អំពាវ​ដល់​កង​យោធា​ឲ្យ​ផ្ដួលរំលំ​ប្រធានាធិបតី លោក​OMAR EL BECHIR​។ ចាប់តាំងពី​កងទ័ព​ផ្ដួលរំលំ ប្រធានាធិបតី​រូប​នេះ​ពី​ថ្ងៃ​ទី​១១​មេ​សា​មក ពួក​បាតុករ​នៅ​ទាមទារ​រដ្ឋអំណាច​ស៊ី​វិល​មួយ និង​ការ​ចាកចេញ​របស់​បណ្ដា​ឧត្ដមសេនីយ​ពី​អំណាច​។

នា​រសៀល​ថ្ងៃ​ទី​៣ មិថុនា កង​ទាហាន​នៃ​កងកម្លាំង​ជួយ​ទ្រទ្រង់​រហ័ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ តាម​បណ្ដោយ​វិ​ថី​សំខាន់​នៃ​ក្រុង​ខា​ទុម​។ កងកម្លាំង​ទាំងនេះ​ត្រួតពិនិត្យ​ច្រក​ចេញចូល​ស្ពាន​នានា​កាត់​ទន្លេ​នី​ល​។ នា​ព្រឹក​ព្រហាម​គេ​ស្ដាប់​ឮ​ស្នូរ​កាំភ្លើង​មក​ពី​ទីតាំង​បោះជំរំ​តវ៉ា រួច​តាម​វិ​ថី​ទាំងឡាយ​នៃ​រដ្ឋធានី មាន​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន​។

នា​ចុង​រសៀល​ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមប្រឹក្សា​យោធា​ថ្លែង​ថា កងទ័ព​បាន​ធ្វើ​ប្រតិបត្តិការ​ដើម្បី​បោសសម្អាត​ទីតាំង​បោះជំរំ​ធ្វើ​បាតុកម្ម​មួយ​ចំនួន ដែល​មាន​សកម្មភាព​ខុសច្បាប់​នានា​។ ក្រុមប្រឹក្សា​យោធា​ស៊ូ​ដង់​នា​ពេល​ថ្មី​ៗ​នេះ បាន​បរិហារ​ពី​សកម្មភាព​ជ្រុលនិយម​នានា​នៅ​ជុំវិញ​ទីតាំង​បោះជំរំ​ធ្វើ​បាតុកម្ម ដោយ​ចាត់​ទុក​សម្មភាព​ទាំងនេះ​ថា គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ហើយ​សន្យា​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ