ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណាខ្លះ​ចំណេញ​ធំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម?

4 ឆ្នាំ មុន

សង្គ្រាម​ពាណិជ្ជកម្ម ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក BLOOBERG ថា ប្រទេស​វៀតណាម​ជា​អ្នក​ចំណេញ​ច្រើន​ជាងគេ​បំផុត ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ នេះ​ជា​ផលវិបាក​នៃ​ការ​ប្ដូរ​ទិស​ដៅ​បញ្ជា​ទិញ​របស់​អា​មេ​រិ​ក ទៅ​រក​ទីផ្សារ​ឯទៀត​ៗ​ក្រៅពី​ចិន…

សង្គ្រាម​ពាណិជ្ជកម្ម ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក BLOOBERG ថា ប្រទេស​វៀតណាម​ជា​អ្នក​ចំណេញ​ច្រើន​ជាងគេ​បំផុត ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ នេះ​ជា​ផលវិបាក​នៃ​ការ​ប្ដូរ​ទិស​ដៅ​បញ្ជា​ទិញ​របស់​អា​មេ​រិ​ក ទៅ​រក​ទីផ្សារ​ឯទៀត​ៗ​ក្រៅពី​ចិន ដើម្បី​គេច​ពី​ការ​យក​ពន្ធគយ​ខ្ពស់​លើ​បណ្ដា​ទំនិញ​ចិន​។

ដោយ​យោង​លើ​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន​NOMURA HOLDING សារព័ត៌មាន​BLOOBERG សរសេរ​ថា ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៩​នេះ ការ​ចំណេញ​របស់​វៀតណាម​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក មាន​ប្រមាណ​ជា​៧,៩%​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស​នោះ​។

បន្ទាប់​ពី​វៀតណាម​អ្នក​ចំណេញ​ធំ​ទី​២​នៃ​ស​ង្រា្គ​ម​ពាណិជ្ជកម្ម​នោះ​គឺ​តៃវ៉ាន់ ដែល​មាន​ប្រមាណ​ជា​២,១% នៃ​ផលទុនជាតិ​សរុប​។ ប្រទេស​ស៊ី​លី ម៉ា​ឡេ​ស៊ី និង​អា​ហ្ស​ង់​ទី​ន ក៏​ជា​អ្នក​ចំណេញ​ច្រើន​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ​ដែរ​។ ពួក​គេ​ស្ថិត​ក្នុង​ចំណោម​TOP5​នៃ​អ្នក​ចំណេញ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​ដោយសារ​ការ​កើនឡើង​នៃ​ការ​បញ្ជា​ទិញ​របស់​ចិន​។

មុន​នេះ BLOOBERG ធ្លាប់​បាន​គណនា ពី​ការ​ខាតបង់​ជា​សាកល សម្រាប់​សេដ្ឋកិច្ច​ពិភពលោក មក​ពី​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​រវាង​មហា​យក្ស​ទាំង​២​។ តាម​ការ​វាយតម្លៃ​នានា​ថា ផលទុន​សរុប​របស់​ពិភពលោក​អាច​ធ្លាក់​ចុះ​ដល់​៦០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ