ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដឹង​សហភាព​អឺរ៉ុប​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ

4 ឆ្នាំ មុន

សហភាព​អឺរ៉ុប ៖ មេធាវី​២​រូប​កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​ស្នើ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ឲ្យ​កាត់ក្ដី​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​មា​ជិ​ក ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។ មេធាវី​ទាំង​២​រូប​នោះ​បាន​លើក​ហេតុផល…

សហភាព​អឺរ៉ុប ៖ មេធាវី​២​រូប​កាលពី​ថ្ងៃ​ទី​៣ មិថុនា បាន​ស្នើ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ឲ្យ​កាត់ក្ដី​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​មា​ជិ​ក ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

មេធាវី​ទាំង​២​រូប​នោះ​បាន​លើក​ហេតុផល ពី​ការ​ស្លាប់​ជនអន្តោប្រវេសន៍ ច្រើន​ពាន់​នាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដោយ​ស្វែងរក រត់គេច​ចេញពី​លី​ប៊ី​។ មេធាវី​ជនជាតិ​បារាំង​-​អេ​ស្ប៉ា​ញ លោក​JUAN BRANCO​និង​មេធាវី​ជនជាតិ​អ៊ី​ស្រា​អែ​ល​លោក​OMAR SHATH ដែល​អ្នក​ទាំង​២​រស់នៅ​ក្រុងប៉ារីស​គូសបញ្ជាក់​ថា បាន​បញ្ជូន​បណ្ដឹង​មួយ​ច្បាប់​មាន​២៤៥​ទំព័រ ដល់​អគ្គ​រដ្ឋ​អាជ្ញា​តុលាការ​CPI លោកស្រី​FATOU BENSOUDA​។

យោង​តាម​អ្នក​ច្បាប់​ទាំង​២​រូប​នោះ​ថា សំណុំរឿង​នេះ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​នៃ​ការ​ចូលរួម​ដៃ របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​និង​របស់​បណ្ដា​ភ្នាក់ងារ​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​សមាជិក ក្នុង​អំពើ​ឧក្រិដ្ឋ​ទាំងឡាយ​ប្រឆាំង​មនុស្សជាតិ ប្រព្រឹត្ត​តាម​រយៈ​ការ​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍ របស់​សហភាព​អឺរ៉ុប​ក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​និង​នៅ​លី​ប៊ី ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ មនុស្ស​ជាង​១២.០០០​នាក់​បាន​ត្រូវ​ស្លាប់ ចាប់តាំងពី​ពេល​នោះ​មក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពេល​ពួក​គេ​ប៉ុនប៉ង​មក​កាន់​អឺរ៉ុប​ចេញពី​លី​ប៊ី​។ តាម​ពិត​នោះ​ជា​ផ្លូវ​អន្តោប្រវេសន៍​តាម​សមុទ្រ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៃ​ពិភពលោក​។

លោក​JUAN BRANCO និង​លោក​OMAR SHATH​យល់​ថា សហភាព​អឺរ៉ុប​បាន​ប្រើ​នយោបាយ​អន្តោប្រវេសន៍ ផ្អែក​លើ​ការ​បណ្ដោយ​ឲ្យ​ពួក​អន្តោប្រវេសន៍​ដែល​ជួប​អាសន្ន​ក្នុង​សមុទ្រ​ឲ្យ​ពួក​គេ​ស្លាប់​។ ទិស​ដៅ​តែ​មួយ​គត់​បំភ័យ​ពួក​អន្តោប្រវេសន៍ កុំ​ឲ្យ​ផ្សងព្រេង​រត់​ភៀសខ្លួន​មក​កាន់​អឹ​រ៉ុ​ប​។ រួច​ពេល​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បរាជ័យ មក​ពី​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​របស់​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល ទើប​សហភាព​អឹ​រ៉ុ​ប​អំពាវនាវ​ដល់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​លី​ប៊ី ឃាត់​ចាប់​ហើយ​បញ្ជូន​ពួក​អន្តោប្រវេសន៍ ទៅ​កាន់​ជំរំ​ឃុំឃាំង​អមនុស្សធម៌​នានា​នៅ​លី​ប៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ