ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​រថយន្ត​ជិត​ព្រំដែន ស្លា.ប់​យ៉ាងតិច​១៩​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មិថុនា​ថា មនុស្ស​យ៉ាងតិច​១៩​នាក់​ស្លាប់ ពិសេស​បណ្ដាជន​ស៊ី​វិល​ដោយសារ​ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ នៅ…

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មិថុនា​ថា មនុស្ស​យ៉ាងតិច​១៩​នាក់​ស្លាប់ ពិសេស​បណ្ដាជន​ស៊ី​វិល​ដោយសារ​ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ នៅ AZAZ ជាទី​ក្រុង​មួយ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។

ការ​ផ្ទុះ​នោះ​ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ជាង​២០​នាក់​ទៀត​រង​របួស​។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កុមារ​៤​នាក់​។ ការ​ផ្ទុះ​កើត​មាន​ក្នុង​ទីក្រុង​ស្ថិត​នៅ​កណ្ដាល​តំបន់​មាន​ឥទ្ធិពល​តួ​ក​គី នា​ខេត្ត​អា​ឡែ​ប ពេល​មនុស្ស​ច្រើន​នាក់​ចាក​ចេញពី​សូត្រធម៌​នា​វេលា​ល្ងាច​។ ជន​ស៊ី​វិល​១៥​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ រួច​សាកសព​មនុស្ស​៤​នាក់​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

ការ​វាយប្រហារ​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ កើត​មាន​ក្រោយ​ការ​ផ្ទុះ​មួយ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ នៅ​ក្រុង​រ៉ា​កា​អតីត​រដ្ឋធានី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​រ៉ា​កា​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ