ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន​មានកូន​ភ្លោះ​ជាមួយ ​«​ស្ត្រី​អាថ៌​កំបាំង​ទី​១»

4 ឆ្នាំ មុន

រឿង​អាថ៌​កំបាំង​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី ​វ្លា​ឌី​មៀ ពូ​ទី​ន គឺជា​រឿង​មួយ​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​នៅ​រុ​ស្ស៊ី ។ មាន​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បញ្ជាក់​ថា​គូស្នេហ៍​របស់​មេដឹកនាំ​រូប​នេះ​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ ។ ពាក្យ​ចចាមអារ៉ាម​នោះ​បាន​ល្បី​សុសសាយ​នៅ​ពេញ​ក្រុង​មូ​ស្គូ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា​គូស្នេហ៍​របស់​លោក​ប្រធានាធិបតី​ពូ​ទី​ន​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ​កាលពី​ដើមខែ​មុន ។…

រឿង​អាថ៌​កំបាំង​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី ​វ្លា​ឌី​មៀ ពូ​ទី​ន គឺជា​រឿង​មួយ​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​នៅ​រុ​ស្ស៊ី ។ មាន​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បញ្ជាក់​ថា​គូស្នេហ៍​របស់​មេដឹកនាំ​រូប​នេះ​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ ។

ពាក្យ​ចចាមអារ៉ាម​នោះ​បាន​ល្បី​សុសសាយ​នៅ​ពេញ​ក្រុង​មូ​ស្គូ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា​គូស្នេហ៍​របស់​លោក​ប្រធានាធិបតី​ពូ​ទី​ន​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ​កាលពី​ដើមខែ​មុន ។ នាង​អា​លី​ណា ខា​បា​អេ​វ៉ា (Alina Kabaeva) អតីត​កីឡាការិនី​មេដាយមាស​អូ​ឡាំ​ពិ​ក អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រធាន​សារ​ព័ត៌​មាន​មួយ និង​មាន​រហស្សនាម​ថា «​ស្ត្រី​អាថ៌​កំបាំង​ទី​១​របស់​រុ​ស្ស៊ី​» ។ កាលពី​១១​ឆ្នាំ​មុន​មាន​ដំណឹង​ថា​នាង​ផ្ដល់​កំណើត​កូនស្រី​នៅ​គ្លីនិក​មួយ​ក្នុង​ប្រទេស​ស្វ៊ី​ស ប៉ុន្តែ​អាជ្ញាធរ​រុ​ស្សុ​ី​បដិសេធ ។

កន្លង​មក​លោក​វ្លា​ឌី​មៀ ពូ​ទី​ន បាន​បិទ​បាំង​រឿង​ផ្ទាល់ខ្លួន និង​បដិសេធ​ការ​មាន​សម្ព័ន្ធភាព​ជាមួយ​នាង​កា​បា​អេ​វ៉ា រួម​ទាំង​បញ្ជាក់​ថា លោក​មិន​ចូល​ចិត្ត​លើ​នរណា​ម្នាក់​ចូល​ចិត្ត​ដឹង​រឿង​របស់​អ្នក​ដទៃ​ទេ ។ កាលពី​ឆ្នាំ​២០១៣​លោកពូ​ទី​ន​បាន​លែងលះ​ជាមួយ​ភរិយា​ដែល​បាន​រួមរស់​ជាមួយ​គ្នា​រយៈពេល​៣០​ឆ្នាំ គឺ​លោកស្រី​lyudmila shkrebneva មានកូន​ស្រី​២​នាក់​ជាមួយ​គ្នា ។ តាំងពី​ក្រោយ​ពេល​លែងលះ​គ្នា​នោះ​មក​លោកស្រី​មិន​បាន​បង្ហាញខ្លួន​ឡើយ ។

ចំពោះ​ពាក្យ​ចចាមអារ៉ាម​ពី​កូនប្រុស​ភ្លោះ ជាមួយ​នាង​កា​បា​អេ​វ៉ា មាន​របាយការណ៍​ថា​អាជ្ញាធរ​រុ​ស្ស៊ីបាន​បិទ​បាំង​ទាំង​ក្នុង​ទំព័រ​កាសែត និង​ប្រព័ន្ធ​អន​ឡាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ