ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ម័​រ​ឡេ​ស្តេ ៖ កម្ពុជា គឺជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​ដឹកនាំ​កសាង និង​ការ​អភិវឌ្ឍ​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទី​ម័​រ​ឡេ​ស្តេ​បាន​ប្រកាស​ថា នឹង​យក​ប្រទេស​កម្ពុជា គឺជា​គំរូ​ក្នុង​ការ​ដឹកនាំ កសាង និង​អភិវឌ្ឍ​ប្រទេស ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ…

រាជធានី​ភ្នំពេញ ៖ ទី​ម័​រ​ឡេ​ស្តេ​បាន​ប្រកាស​ថា នឹង​យក​ប្រទេស​កម្ពុជា គឺជា​គំរូ​ក្នុង​ការ​ដឹកនាំ កសាង និង​អភិវឌ្ឍ​ប្រទេស ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា នៅ​វិមាន​ព្រឹទ្ធសភា​លោក លោក​ឌី​យ៉ូ​នី​ស្យូ ដា កូ​សតា បា​បូ សូ​រេស (Dionisio da Costa Babo Soares) រដ្ឋមន្ត្រី​ការ​បរទេស​ទី​ម័​រ​ឡេ​ស្តេ​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នា​ឱកាស​នេះ​ពិតជា​មាន​សារសំខាន់​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ។

លោក​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នា​ឱកាស​នេះ គឺ​ទី​មួយ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ និង​ទី​ពីរ​ពិភាក្សា​គ្នា​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី​ក្នុង​បរិបទ​អង្គការ​អាស៊ាន ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ប្រទេស​កម្ពុជា និង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​មាន​ប្រវត្តិសាស្ត្រ និង​អតីតកាល​ដូច​គ្នា​ក្នុង​បរិបទ​សង្គ្រាម​ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រទះ ហើយ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​ដឹកនាំ​កសាង និង​ការ​អភិវឌ្ឍ​ប្រទេស​» ។

វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​នេះ គឺជា​បទ​ពិសោធន៍​សម្រាប់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ក្នុង​ការ​សិក្សា ស្វែង​យល់ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​អំណរ គុណ​ចំពោះ​លើក​ឡើង​របស់​លោក​ឌី​យ៉ូ​នី​ស្យូ ដា កូ​សតា បា​បូ សូ​រេស ដែល​បាន​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​បាន​មើលឃើញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន ។

ការ​រីក​ចម្រើន​នេះ​ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​ជំនាញ​ក៏​ដូច​ជា ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា សូម​លើកទឹកចិត្ត​ចំពោះ​រដ្ឋាភិបាល​ប​នៃ​ប្រទេស​ទាំ​ពីរ​ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​មនុស្ស​រវាង​ប្រទេស​ទាំង​ពីរ ។ ជា​ចុង​ក្រោយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា ដូច​អ្វី​ដែល​លោក​រដ្ឋ​ម ន្ត្រី​បាន​លើក​ឡើង​អំពី​ការ​គាំទ្រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច ហេង​សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ជា​មា​ជិ​ក​អាស៊ាន​សភា​កម្ពុជា​ក៏​សូម​គាំទ្រ​សភា​ទី​ម័​រ​ឡេ​ស្តេ​ជា​សមាជិក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ