ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ការ​ប្រើ​ 5G

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចិន ប្រកាស​កាលពី​ថ្ងៃ​ទី​៣​មិថុនា​ថា ចិន​នឹង​ផ្ដល់​នា​ពេល​ខាង​មុខ​នេះ​នូវ​អាជ្ញាប័ណ្ណ​5G សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម​។ ក្រសួង​នោះ​និយាយ​ថា​ឧស្សាហកម្ម​5G បាន​បង្កើត​ថែម​ទៀត​ការ​ប្រកួតប្រជែង ដោយ​រួមចំណែក​ដល់​ការ​កែប្រែ​ថ្មី​ប្រកបដោយ​ឯករាជ្យ​និង​កិច្ច​សហប្រតិបត្តិការ​បើកចំហ​។ បណ្ដា​បទដ្ឋាន​របស់​5G​ពេល​នេះ​បាន​ចូល​ក្នុង​បទដ្ឋាន​អន្តរជាតិ​ឯកភាព…

ប្រទេស​ចិន ៖ ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចិន ប្រកាស​កាលពី​ថ្ងៃ​ទី​៣​មិថុនា​ថា ចិន​នឹង​ផ្ដល់​នា​ពេល​ខាង​មុខ​នេះ​នូវ​អាជ្ញាប័ណ្ណ​5G សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម​។ ក្រសួង​នោះ​និយាយ​ថា​ឧស្សាហកម្ម​5G បាន​បង្កើត​ថែម​ទៀត​ការ​ប្រកួតប្រជែង ដោយ​រួមចំណែក​ដល់​ការ​កែប្រែ​ថ្មី​ប្រកបដោយ​ឯករាជ្យ​និង​កិច្ច​សហប្រតិបត្តិការ​បើកចំហ​។

បណ្ដា​បទដ្ឋាន​របស់​5G​ពេល​នេះ​បាន​ចូល​ក្នុង​បទដ្ឋាន​អន្តរជាតិ​ឯកភាព បង្កើត​ឡើង​រួម​គ្នា​ដោយ​បណ្ដា​តួអង្គ​ពិភពលោក ហើយ​ចិន​ពេល​នេះ​មាន​ប្រកាស​នី​យ​ប័ត្រ​ស្តង់ដា​ជាង​៣០% សម្រាប់​បច្ចេកវិទ្យា​នោះ​។ បណ្ដា​សហគ្រាស​បរទេស​ក្នុង​នោះ​មាន NOKIA ERICSSON QUALCOMM និង​UNTEL​បាន​ចូលរួម​ខ្លាំង​ក្នុង​បទ​ពិសោធន៍​នៃ​បច្ចេកវិទ្យា​ទាំងនេះ ហើយ​ចំពោះ​5G​ចិន​ត្រៀម​ប្រើប្រាស់​ជា​ពាណិជ្ជកម្ម ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​រួម​របស់​ភាគី​ផ្សេង​ៗ​។

ក្រសួង​នេះ​បន្ត​ទៀត​ថា​ចិន​ជា​និច្ច​ជា​កាល​បាន​ស្នើ​ដល់​បណ្ដា​សហគ្រាស​ជាតិ​និង​បរទេស ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង អនុវត្ត​និង​ជម្រុញ​បណ្ដាញ​5G ហើយ​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍន៍​បណ្ដាញ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ