ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​សាំង​ចាក់​លើ​ភ្លើង​ហើយ​ជម្លោះ​ជាមួយ​ចិន​មិន​គ្រប់ អា​មេ​រិ​ក​ឈ្លោះ​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ទៀត

4 ឆ្នាំ មុន

ញូយ៉ក ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ម៉ិ​ក​ស៊ិ​ក និង​ប្រទេស​ចិន​កាន់តែ​ជំរុញ​ដល់​កង្វល់​ទាក់ទិន​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រេង​ឆៅ​ទូ​ទាំង​ពិភពលោក…

ញូយ៉ក ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ម៉ិ​ក​ស៊ិ​ក និង​ប្រទេស​ចិន​កាន់តែ​ជំរុញ​ដល់​កង្វល់​ទាក់ទិន​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រេង​ឆៅ​ទូ​ទាំង​ពិភពលោក ។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent ស្មើ ៦១.២៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ​ធ្លាក់​ចុះ​អស់ ១.២% ខណៈ​ដែល​តម្លៃ​ប្រេង West Texas Intermediate (WTI) បាន​ធ្លាក់​ចុះ​អស់ ០.៥% មក​ស្មើ ៥៣.២៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។

ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា ពួក​គេ​នឹង​បដិសេធ​សំណើរ​របស់​អា​មេ​រិ​ក​ក្នុង​ការ​ទទួល​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ពី​អា​មេ​រិ​ក​កណ្តាល​ប្រសិនបើ​បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នា​ស​ប្តា​ហ៍​នេះ​ជាមួយនឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​តែ​គម្រាម​ថា​នឹង​ដាក់​ពន្ធ​ព្រោះតែ​បញ្ហា​ជនអន្តោប្រវេសន៍ ។ ស្ថាន​ការ​នេះ​កំពុង​តែ​តានតឹង​ឡើង ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​ប៉ះពាល់​ដល់​តម្លៃ​ប្រេង​រួច​ទៅ​ហើយ ។

លោក Jim Ritterbusch ដែល​មក​ពី ​Ritterbush and Associates បាន​និយាយ​ថា «​ការ​ផ្តោត​សំខាន់​ត្រូវ​បាន​ងាក​ពី​ការ​ផ្គត់ផ្គង់​ទៅ​តម្រូវការ​វិញ​ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កាន់តែ​មាន​ភាព​ស្រពេចស្រពិល និង​ខណៈ​ដែល​កង្វល់​ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ពន្ធ​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​ងាក​ទៅ​ម៉ិ​ក​ស៊ិ​ក​»​។

ការ​អន់​ថយ​នៃ​ទីផ្សារ​ភាគហ៊ុន Wall Street របស់​សហរដ្ឋអាមេរិក​ក៏​បាន​ប៉ះពាល់​ដល់​តម្លៃ​ប្រេង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​មុខសញ្ញា​ថា​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​ខិតខំ​រក្សា​លំនឹង​ភាព​ទីផ្សារ​នៅ​ឆមាស​ទី​ពីរ​នា​ឆ្នាំ​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ខាតបង់​កាលពី​ថ្ងៃ​ចន្ទ ។

រដ្ឋមន្ត្រី​ថាមពល Khalid al-Falih របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយ​ថា «​ពួក​យើង​នឹង​ខិតខំ​រក្សា​លំនឹង​ភាព​ទីផ្សារ​ក្រោយ​ខែមិថុនា​។ សម្រាប់​ខ្ញុំ​វា​មាន​ន័យ​ថា កាត់​បន្ថយ​ប្រេង​ក្នុង​ស្តុក​ពី​ចំនួន​ដែល​កំពុង​តែ​កើនឡើង​នេះ​» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ