ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្តេជ្ញា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ជាមួយ​ម៉ា​ឡេ​ស៊ី​ឲ្យ​ក្លាយជា​លំហូរ​ពាណិជ្ជកម្ម​ដោយ​សេរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញា​ខិតខំ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ជាមួយ​ម៉ា​ឡេ​ស៊ី ដើម្បី​ឲ្យ​ក្លាយជា​លំហូរ​ពាណិជ្ជកម្ម​សេរី ។ មាន​ប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ពិភាក្សា​ជាមួយ​លោក Eldeen…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញា​ខិតខំ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ជាមួយ​ម៉ា​ឡេ​ស៊ី ដើម្បី​ឲ្យ​ក្លាយជា​លំហូរ​ពាណិជ្ជកម្ម​សេរី ។ មាន​ប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ពិភាក្សា​ជាមួយ​លោក Eldeen Hasaaini Binh Mohd Hashim ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា នៅ​វិមាន​សន្តិភាព ។

សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន ហើយ​អ្វី​ដែល​ជា​គោលបំណង និង​សេចក្តី​ប៉ងប្រាថ្នា​របស់​សម្ដេច គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត ហើយ​លើស​ពី​នោះ​ទៀត គឺ​ធ្វើ​យ៉ាង ណា​ជំរុញ​លំហូរ ពាណិជ្ជកម្មរ វាង​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​លំហូរ​ដោយ​សេរី ស្រប​តាម​យន្តការ​គោលការណ៍ និង​គោលនយោបាយ​របស់​អាស៊ាន​មិនតែប៉ុណ្ណោះ​ត្រូវ​ជំរុញ​ឱ្យ​មាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​អាស៊ាន​ផង​ដែរ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ផង និង​ជំរុញ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​ផង ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​វិនិយោគ​ពាណិជ្ជកម្ម​យើង​ទាំង​ពីរ ហើយ​សម្តេច​តេ​ជោ​ក៏​បាន​ជូនពរ​លោក​ឯកអគ្គរដ្ឋទូត​ថ្មី ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​នៅ​កម្ពុជា ។ ក្នុង​ជំនួប​នោះ​ដែរ​លោក Eldeen Hasaaini Binh Mohd Hashim (​អែ​ល​ឌី​ន ហួ​សៃ​នី ប៊ី​ន ម៉ូត ហា​ស៊ី​ម​) ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​នៅ​កម្ពុជា បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មួយ​រូប​ដែល​បាន​ដឹកនាំ​ប្រទេស កម្ពុជា​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​មក​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន ។

លោក​ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ថ្មី​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា នៅ​ពេល​នេះ​គឺ​ទី​១-​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ឡើង​ថែម​ទៀត ។ ទី​២-​ជំរុញ​រាល់​កិច្ចព្រមព្រៀង​អនុស្សា​រណៈ​ទាំងឡាយ ដែល​បាន​ចុះហត្ថលេខា​កន្លង​មក​ឲ្យ​ដំណើរការ​ទៅ​មុខ ។ ទី​៣-​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​អោយ​មាន​ទំហំ​កាន់តែ​ធំ​ឡើង ជា​ពិសេស​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​ម៉ា​ឡេ​ស៊ី ព្រមទាំង​ធ្វើ​យ៉ាងណា​ជំរុញ​ការ​វិនិយោគ​ម៉ា​ឡេ​ស៊ី នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​វិនិយោគ​ធំ​លំដាប់​ទី​១ នៅ​កម្ពុជា ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ