ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​ ៖ អាស៊ាន​បូក​៣​ត្រូវ​តែ​ធ្វើ​រឿង​១​បើ​ចង់​លូតលាស់​សេដ្ឋកិច្ច

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Asia Focus ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ម៉ា​ក្រូ​របស់​អាស៊ាន​បូក​បី (Amro) បាន​ប្រាប់​ថា…

ប្រទេស​ជប៉ុន​៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Asia Focus ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ម៉ា​ក្រូ​របស់​អាស៊ាន​បូក​បី (Amro) បាន​ប្រាប់​ថា អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​) ត្រូវ​តែ​កសាង​សមត្ថភាព និង​ភាព​ត​ភ្ជាប់​បន្ថែម​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​បួន និង​រក្សា​ការ​លូតលាស់​ក្នុង​បែបបទ​សេដ្ឋកិច្ច​ថ្មី ។

សេដ្ឋវិទូ​មក​ពី Amro បាន​ឲ្យ​ដឹង​ថា តំបន់​នេះ​នៅ​ជួប​ប្រទះ​ឧបសគ្គ​រយៈពេល​មធ្យម និង​វែង​ដូច​ជា​ការ​អន់​ថយ​នៃ​ប្រសិទ្ធិ​ភាព​ផលិតកម្ម និង​ការ​វិនិយោគ​ក្នុង​ករណី​មួយ​ចំនួន​ដែល​មិនល្អ​ប្រសើរ​ឡើង​តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ១៩៩៧ មក ។ ប្រសិនបើ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ បញ្ហា​ទាំងនេះ​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​និង​រីក​ចម្រើន ។

លោក Hoe Ee Khor ដែល​ជា​ប្រធាន​សេដ្ឋវិទូ​នៅ Amro បាន​ឲ្យ​ដឹង​ថា ការ​អន់​ថយ​នៃ​ប្រសិទ្ធិ​ភាព​ផលិតកម្ម​គឺជា​ការ​ព្រមាន​ថា​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ដែល​បាន​ជំរុញ​ដល់​ការ​រីក​ចម្រើន​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​មកនេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​ដែល​មាន​ចិ​រ​ភាព​ទេ ។ លោក​បាន​បន្ត​ថា ការ​ងាក​ទៅ​វិស័យ​សេវាកម្ម​គឺ​ចៀស​មិន​ផុត​ទេ ។

លោក​បាន​កត់​សម្គាល់ថា GDP របស់​តំបន់​អាស៊ាន​បូក​បី​លូតលាស់​យ៉ាង​លឿន ដែល​នៅ​ឆ្នាំ ២០១៨ ស្មើ ២៣.៨%​នៃ GDP ពិភពលោក ឬ ១៩.៩​ទ្រី​លាន​ដុល្លារ ។ ចំនួន​នេះ​ត្រូវ​បាន​គិត​ថា​នឹង​កើន​ដល់ ៤០​ទ្រី​លាន​ដុល្លារ ឬ​២៩%​នៃ GDP រួម​ក្នុង​ឆ្នាំ ២០៣៥ ។ Amro ព្យាករណ៍​ថា GDP របស់​អាស៊ាន​នឹង​កើន​ដល់ ៧.៨​ទ្រី​លាន​ដុល្លារ ឬ ៥.៧%​នៃ GDP ពិភពលោក​ផង​ដែរ ។

លោក Hoe Ee Khor ដែល​ជា​ប្រធាន​សេដ្ឋវិទូ​នៅ Amro បាន​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​នា​ពេល​អនាគត​នឹង​មាន​រូបរាង​ខុស​ប្លែក​យ៉ាង​ខ្លាំង​ព្រោះ​វិស័យ​ផលិតកម្ម​និង​សេវាកម្ម​ត្រូវ​បាន​កែទម្រង់​ដោយ​បច្ចេកវិទ្យា​ថ្មី ។ វិស័យ​ផលិតកម្ម​នឹង​បន្ត​អន់​ថយ​ខណៈ​ដែល​វិស័យ​សេវាកម្ម​នឹង​ក្លាយជា​កត្តា​ជំរុញ​សំខាន់​ជាងគេ​ដល់​សេដ្ឋកិច្ច ។

យោង​ទៅ​តាម​លោក Khor បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជំរុញ​បី​សម្រាប់​សេដ្ឋកិច្ច​ថ្មី​។ កត្តា​ទី​មួយ​គឺ​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា Artificial Intelligence, ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​, 5G និង Internet of Things (IoT) ។ កត្តា​ទី​ពីរ​គឺ​កត្តា​ប្រជាសាស្ត្រ​ដែល​ប្រជាជន​កាន់តែ​កើន​អាយុ ខណៈ​ដែល​ប្រជាជន​ថ្នាក់​កណ្តាល​កើនឡើង​ដែល​ជំរុញ​ដល់​ការ​ធ្វើ​នគរ​ភាវូបនីយកម្ម និង​តម្រូវការ​ផលិតផល​និង​សេវាកម្ម​ដែល​កាន់តែ​ប្រសើរ​ជាង​មុន ។

កត្តា​ចុង​ក្រោយ​គឺ​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​សកលភាវូបនីយកម្ម​ដែល​កើត​មាន​ឡើង​នៅ​លោក​ខាងលិច​ដែល​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ​នៅ​រយៈពេល​វែង កត្តា​ប្រជាសាស្ត្រ​នឹង​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ជាងគេ​ដល់​ការ​លូតលាស់​នៃ​ទ្វីបអាស៊ី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ