ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គ្រោះថ្នាក់​មុខ​រោងកុន បែកធ្លាយ​ជាង​៦​គីឡូក្រាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម​ក្នុង​រថយន្ត ពេល​ដែល​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​១៥៤ សង្កាត់​ផ្សា​ថ្មី​៣ ទល់មុខ​រោងកុន​លុ​ច្ស កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម​ក្នុង​រថយន្ត ពេល​ដែល​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​១៥៤ សង្កាត់​ផ្សា​ថ្មី​៣ ទល់មុខ​រោងកុន​លុ​ច្ស កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។

យោង​តាម​របាយការណ៍​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​១៥៤ សង្កាត់​ផ្សា​ថ្មី​៣ មុខ​រោងកុន​លុ​ច្ស មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ធុន​កណ្តាល ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ២AW-៤៣៣២ បាន​បើក​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង បណ្តាល​អោយ​មាន​អ្នក​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច ។ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​អន្តរាគមន៍​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ជា​ជា​ជនជាតិ​ចិន ឈ្មោះ អៅ មីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ព្រមទាំង​រថយន្ត​ផង​ដែរ ។

យោង​តាម​របាយការណ៍​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​ជន​បង្ក​មានការ​បូ​ប​យួរ​មួយ ក្នុង​កាបូប​នោះ​មាន​កញ្ចប់​កាហ្វេ​ចំនួន​៦​ដុំ ដោយ​មានការ​សង្ស័យ ទើប​សមត្ថកិច្ច​បាន​ហែក​មើល រក​ឃើញ​មាន​ថ្នាំ​គ្រាប់​ពណ៌​ទឹកសមុទ្រ រូប​តុក្កតា​សញ្ញា​ក្បាល​ខ្មោច​ជា​ច្រើន​គ្រាប់ សង្ស័យ​ជា​សារធាតុ​ញៀន ។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើតេស្ត និង​ជា​លទ្ធផល​បង្ហាញ​អោយ​ដឹង​ថា ជា​ថ្នាំ​ញៀន​ប្រភេទ M.A /M.D (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រវី ក្រោយមក​សមត្ថកិច្ច​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ និង​ពន្លាត​ដែន​សមត្ថកិច្ច​បន្ត​ធ្វើការ​ឆែកឆេរ​ដល់​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ​តែ​ម្តង ។

ប្រតិបត្តិការ​បន្ត​នេះ​ដោយ​រុករក​ឃើញ​មិន​មាន​លទ្ធផល​អ្វី និង​តាម​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​មិន​បាន​ប្រាប់​អំពី​បក្ខពួក ទើប​សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​នៃ​ការ​ឆែកឆេរ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​អិ​ច​ស្តា​ស៊ី​ចំនួន​១១,៦៨០​គ្រាប់ ស្មើនឹង​ទម្ងន់​ជាង​៦​គីឡូក្រាម​។

នៅ​ចំពោះ​មុខ សមត្ថកិច្ច​កំពុង​ជំរុញ​នូវ​វិធានការ​ជំនាញ​សួរ​ចម្លើយ ដើម្បី​បន្ត​រក​បក្ខពួក​ជនសង្ស័យ និង​វត្ថុ​តាង​បន្ថែម​ទៀត ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ