ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសជាច្រើនក្នុងពិភពលោក​ ចង់​ឱ្យ​​«WHO»​កែទម្រង់លើជំងឺថ្មីិនេះ​វិញ

4 ឆ្នាំ មុន

មាន​ក្រុមហ៊ុ​នបាន​នាំ​តំណាង​របស់​ខ្លួន​មក​ពី​ប្រទេស​ជា​ច្រើន ដូច​ជា អឺរ៉ុប អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ កូរ៉េ​ខាងត្បូង អាហ្វ្រិក​ខាងត្បូង និងប្រេ​ស៊ី​ល​…

មាន​ក្រុមហ៊ុ​នបាន​នាំ​តំណាង​របស់​ខ្លួន​មក​ពី​ប្រទេស​ជា​ច្រើន ដូច​ជា អឺរ៉ុប អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី
នូ​វែ​ល​ហ្សេ​ឡង់ កូរ៉េ​ខាងត្បូង អាហ្វ្រិក​ខាងត្បូង និងប្រេ​ស៊ី​ល​ ដែលពួក​គេ​សុទ្ធតែ​ចង់ឱ្យអង្គ​ការ​WHO ធ្វើ​កំណែ​ទម្រង់​លើ​ការ​កំណត់​ជំងឺថ្មី​នេះ​ ។

យោងតាម​ប្រភពពី Vietnamese News បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កំណត់​ជា​ផ្លូវការ​ថា «​ការ​លេង​ហ្គេ​ម»ជា​ជំងឺផ្លូវចិត្ត​មួយ​ ។ សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​បោះ​ឆ្នោត​កាលពី​ចុង​ស​ប្ដា​ហ៍ ដើម្បី​អនុម័ត​លើ​ជំពូក​ទី​១១ នៃ​ចំណាត់ថ្នាក់​ជម្ងឺ (ICD) និង បញ្ហា​សុខភាព ដែល​កំណត់​ថា​ ការ​​លេង​ហ្គេ​ម​ជាជំងឺ​ ។

យោងរបាយការណ៍ ICD-11បាន​និយាយថា ជំងឺ​នេះ​ត្រូវ​បាន​កំណត់​ដោយ ការ​លេង​ហ្គេ​ម​លើស​កម្រិត ដែល​អាច​ធ្វើ​ឱ្យ​បុគ្គល​មិន​បាន​ទៅ​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត ​ដែល​សំខាន់​សម្រាប់​ជីវិត និង​មានការ​បាត់បង់​ចំណង់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ ក្រៅពី​ការ​លើ​ហ្គេ​ម ដែល​ជា​លទ្ធផល​គឺ​ធ្វើ​ឱ្យ​មាន​ផល​អាក្រក់​ដល់​បុគ្គល​​នោះ​ ។ អង្គការ​នេះ​ បាន​បន្ថែម​ថា ជ​ងឺនេះ​គឺ​ពិតជា​កម្រ​ណាស់ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា មាន​មនុស្ស​តែ​បន្តិច​ទេ ដែល​ឈាន​ចូល​ដល់​កើត​ជំងឺនេះ ។

ការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ ទៅ​លើ​ការ​កំណត់​ជំងឺ​របស់ WHO បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង ​ទៅ​លើ​ក្រុមហ៊ុន​រកស៊ី​ខាង​វី​ឌី​អូ​ហ្គេ​ម ដែល​សុទ្ធតែ​ជា​ក្រុមហ៊ុន​ធំ​ៗ​ ។ ឧស្សាហកម្ម​ទាំងនេះ​ន ៅ​ជុំវិញ​ពិភពលោក បាន​អំពាវនាវ​ដល់​អង្គការ​សុខភាព​ពិភពលោក ឱ្យ​ពិចារណា​ឡើង​វិញ​ អំពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ