ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ដើម្បី​គាំទ្រ​ដល់​កសិករ និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​និង​កំពុង​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​កសិករ និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា ។ អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ សម្រាប់​មុខរបរ​កសិកម្ម មុខ​ជំនួញ ឬ​ប្រើ​ជាដើម​ទុន…

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​និង​កំពុង​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​កសិករ និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា ។ អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ សម្រាប់​មុខរបរ​កសិកម្ម មុខ​ជំនួញ ឬ​ប្រើ​ជាដើម​ទុន ទុន​បង្វិល ឬ​អាច​ទិញ​សម្ភារៈ​ផ្សេង​ៗ​តាម​តម្រូវការ ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា កម្ចី​ប្រាក់​រៀល​ដែល​ប្រា​សាក់​ផ្ដល់​ជូន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវភាព​របស់​អតិថិជន​មាន​ភាព​ប្រសើរ​ឡើង ព្រោះតែ​មាន​អត្រា​ការ​ប្រាក់​សមរម្យ មិន​ចំណាយ​លើ​ការ​ខាតបង់​ការ​ប្ដូរ​ប្រាក់ ការពារ​បាន​ប្រាក់​ក្លែងក្លាយ និង​ចូលរួម​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ​យើង ។

លោក សូ​នី បន្ត​ថា ប្រា​សាក់ បាន​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​គ្រប់​ប្រតិបត្តិការ​នៃ​គ្រប់​សេវា​កម្ម​ទាំងអស់ ជា​ពិសេស​ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​អតិថិជន​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​កម្ចី​សម្រាប់​ប្រកប​អាជីវកម្ម កសិកម្ម និង​មុខរបរ​ផ្សេង​ៗ។

គួរ​បញ្ជាក់​ថា ប្រា​សាក់​ផ្តល់​ជូន​ប្រាក់​កម្ចី​ទៅ​តាម​តម្រូវការ អត្រា​ការ​ប្រាក់​សមរម្យ រយៈពេល​វែង ងាយ​ស្រួល និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់ ។ សូម​ទាក់ទង​ខ្ចីប្រាក់​ពី​ប្រា​សាក់ តាម​លេខ​ទូរស័ព្ទ 023 999 911 ឬ 086 999 911 ។ ប្រា​សាក់ រីក​ចម្រើន​ជាមួយ​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ