យីណ៎…ប្រព្រឹត្ត​អត់ខ្លាចគុក


​ខេត្តបាត់ដំបង​ ៖ អាច​ចាត់​ទុក​ថា ទោស​ត្រួតលើទោស ខណ​:​ដែល​ដីកាចាប់ខ្លួន​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ផង ស្រាប់តែ​បុរស​ម្នាក់​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ថ្មី​ផ្សេង​បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។

មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ ឧសភា ហៅ​ធា ហៅ​ម៉ា​ប់ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-សង្កាត់​ខាងលើ​ ។ មន្ត្រី​ដដែល​បាន​និយាយ​ថា ជន​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​អធិការ​ក្រុង ឃាត់ខ្លួន​បាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​នូវ​ថ្នាំ​ញៀន​ICE (​ម៉ា​ទឹកកក​) ចំនួន​០៦​ថង់ (​ថង់​ធំ​​៣ ថង់​តូច​​៣)​ ដែល​មាន​ទម្ងន់​៦,៨០​ក្រាម ថែម​ទាំង​ដកហូត​នូវ​សម្ភារ​ប្រេ​ី​ប្រាស់​ និង​វេច​​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​ឈ្មោះ​វ៉ា​ន់ ឧសភា ហៅ​ធា ហៅ​ម៉ា​ប់ នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ទៀត​ផង​ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​អនុវត្ត​ដីកា​នេះ​ផង ស្រាប់តែ​ត្រូវ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​អធិការ​ក្រុង​ចាប់ខ្លួន​បាន​មុន​ពាក់ព័ន្ធ​នឹង​បទល្មើស​ថ្មី​ជួញដូរ​គ្រឿងញៀន​ ។

ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ ជនសង្ស័យ​រូប​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ