ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​រុះ​កម្ទេចផ្ទះជាង៤០​ខ្នង…​ក្រោម​សំឡេង​ស្រែកថា«អយុត្តិធម៌»

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​លំនៅឋាន​ទើប​សាងសង់​ថ្មី​របស់​ពលរដ្ឋ​ជាង​៤០ខ្នង ​នៅ​ចំណុច​៦៧១ ស្ថិត​​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ត្រូវ​បាន​ប្រជា​សហ​គម​ន៍ការពារ​ព្រៃឈើ​ឃុំ​ទួល​ពង្រ​ ចុះ​រុះរើ​ដោយ​ចោទ​ថា​ បាន​សាង​សង់​ប៉ះ​ចំ​ដី​ព្រៃ​សហ​គម​ន៍ ​។…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​លំនៅឋាន​ទើប​សាងសង់​ថ្មី​របស់​ពលរដ្ឋ​ជាង​៤០ខ្នង ​នៅ​ចំណុច​៦៧១ ស្ថិត​​ក្នុង​
ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​ ត្រូវ​បាន​ប្រជា​សហ​គម​ន៍ការពារ​ព្រៃឈើ​ឃុំ​ទួល​ពង្រ​ ចុះ​រុះរើ​ដោយ​ចោទ​ថា​
បាន​សាង​សង់​ប៉ះ​ចំ​ដី​ព្រៃ​សហ​គម​ន៍ ​។ ការចុះរុះរើ​នេះ​ ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​មិថុនា​ ដោយក្រុម​ប្រជា
​សហ​គមន៍ចោទ​ប្រកាន់​ ឯប្រជា​​ពលរដ្ឋបាន​​ស្រែ​កថា​ «ជា​រឿង​អយុត្តិធម៌​» ។​

ក្រុម​ប្រជា​សហ​គម​ន៍ ​ដែល​ចុះ​ទៅ​រុះរើ​លំនៅ​ឋាន​ពលរដ្ឋ​មាន​គ្នា​ជាង​១០០​នាក់​ ប្រដាប់​ដោយ​កាំបិត​ ពូថៅ​ច្រូងច្រាង​ ដឹកនាំ​ដោយ​លោក​សាន​ ស៊ី​ម​ ប្រធាន​សហ​គម​ន៍ ការពារ​ព្រៃឈើ​ឃុំ​ទួល​ពង្រ​ និង​អម​ដោយ​នគរបាល​ ​អាវុធហត្ថ ​និង​ប្រជា​ការពារ​ភូមិ ​ប៉ុន្តែ​ដើម្បី​ការពារ​សន្តិសុខ​ ខ្លាច​ក្រែង​កើត​មាន​អំពើ​ហិង្សា​កើតឡើង​។​

លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៤៣​ខ្នង​ ត្រូវ​បាន​ក្រុម​ប្រជា​សហ​គម​ន៍ខាងលើ​ រុញ​ផ្តួល ​ខ្លះ​​រុះរើ​កម្ទេច​ ។​ ខណៈ ម្ចាស់​លំនៅ​ឋាននិយាយ​ថា​ ពួក​គាត់​ព្យាយាម​សុំ​អង្វរ​រុះរើ​ខ្លួនឯង ​ដើម្បី​កុំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ក្រុម​ប្រជា​សហ​គម​ន៍ មិន​អនុញ្ញាត ។ ​ក្រុម​ពលរដ្ឋ​ថា ​មាន់​ ទា​ ដែល​ពួក​គាត់​ចិញ្ចឹម​តាម​ផ្ទះ ​ពេល​នេះ​មិនដឹង​ថា
រ​ត់ទៅ​ណា​អស់ហើយ​ទេ ។​

លោក​សាន ​ស៊ី​ម​ ប្រធាន​សហ​គម​ន៍ការពារ​ព្រៃឈើ​ ឃុំ​ទួល​ពង្រ​ បាន​ប្រាប់​កោះសន្តិភាព​ថា​ លំនៅ​ឋាន ដែល​រុះរើ​ទាំងអស់​ គឺជា​សំណង់​សាងសង់​លើ​ទីតាំង​ដី​ព្រៃ​សហ​គម​ន៍ ​។ ​លោក​បន្ត​ថា​ កន្លង​មក ​ធ្លាប់​ជូន ដំណឹង​ជា​រឿយ​ៗ​ តែ​ពលរដ្ឋ​មិន​ស្តាប់​ ។ លោក​ថា​ ដី​ព្រៃ​សហ​គម​ន៍ មាន​ទទឹង​1000​ម៉ែត្រ​ និង​បណ្តោយ​5000​ម៉ែត្រ​ តែ​ថា​ ខាង​លោក​រុះរើ​តែ​សំណង់​ណា​ ដែល​សាងសង់​ចូល​ដី​ព្រៃ​សហ​គម​ន៍តែ​ប៉ុណ្ណោះ​ ។​ លោក​បញ្ជាក់​ថា ​ប្រជា​សហ​គម​ន៍ការពារ​ព្រៃឈើ​របស់​លោក​មាន​៥​ភូមិ ​ក្នុង​ឃុំ​ទួល​ពង្រ​ និង​មាន​ពលរដ្ឋ​1000​គ្រួសារ​។

​លោក​ហ៊ឹ​ម​ យឺន ​តំណាង​ពលរដ្ឋ​ចំណុច​៦៧១ (​ទីតាំង​កើតហេតុ​) ​និយាយ​ថា ​សំណង់​ពលរដ្ឋ​ជាង៤០​ខ្នង​ខាងលើ ​មិន​បាន​សាងសង់​ប៉ះ​ដី​ព្រៃ​សហ​គម​ន៍ទេ​។​ លោក​បន្ត​ថា ​កា​រចុះ​រុះរើ​របស់​ក្រុម​ប្រជា​សហ​គម​ន៍
នេះ​មិន​មាន​ឯកសារ​លាយ​លក្ខណ៍អក្សរ​ជូនដំណឹង​ជា​មុន​ ឬ​ជួប​ពិភាក្សា​ជាមួយ​ក្រុមការងារ​លោក​ឡើយ ។​ហើយ​ថា ​ដី​ព្រៃ​សហ​គម​ន៍​មាន​បង្គោលព្រំ​ត្រឹមត្រូវ​ ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ​។​ តំណាង​ពលរដ្ឋ​រូប​នេះ​ ប្រាប់​ថា ​លោក​នឹង​ប្តឹង​តវ៉ា​ទៅ​ថ្នាក់លើ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​លំនៅ​ឋាន​ទាំងអស់ ​។ ​

​លោក​អែម ​សុខា​ អភិបាលស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ កា​ចុះ​រុះរើ​សំណង់អនាធិបតេយ្យ​របស់​ប្រជា​សហ​គម​ន៍ជា​រឿង​ត្រឹមត្រូវ​ ព្រោះ​បើ​ទុក​វា​អាច​ទៅ​ជា​ចលនា​បំផុស​ដីធ្លី​ឈ្នះ ​បាន​ដី​ចាញ់​បាន​លុយ ​។​ ​​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ