សេចក្តីសុខកើតអំពីប្រភពខាងក្រៅជាសុខបានត្រឹមតែមួយខណៈប៉ុណ្ណោះ តែបើសុខកើតអំពីខាងក្នុងដួងចិត្តជាសុខស្ថិតស្ថេរ សុខយូរអង្វែង ។ មើលចុះបុគ្គលពួកខ្លះខំចំណាយពេលវេលា ចំណាយទ្រព្យធ្វើអ្វីៗដើម្បីបានសេចក្តីស្ងប់សុខ ឲ្យខ្លួនឯងបានសប្បាយចិត្តរាល់ថ្ងៃ មិនចង់ជួបទុក្ខ លំបាកចិត្តឡើយ ។
អ្នកខ្លះក៏ដើរលំហែកាយនៅតាមតំបន់រមណីយដ្ឋានផ្សេងៗមាននៅតាមឆ្នេរសមុទ្រ តាមព្រៃភ្នំ តាមទីផ្សារជាដើម គឺធ្វើយ៉ាងណាដើម្បីឲ្យខ្លួនបានសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើង គឺសេចក្តីទុក្ខសោក គ្រោះវិបត្តិនានា ។
ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចជួយឱ្យយើងបានធូរស្រាល ស្រាកស្រាន្តអំពីសេចក្តីទុក្ខសោកទាំងស្រុងបានទេ គ្រាន់តែអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោកខ្លះ ឬក៏បានបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបដូចថ្នាំស្ពឹក ដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយៈពេលខ្លី ប៉ុណ្ណោះ រួចក៏ត្រឡប់ឈឺវិញដដែល ។ ដូច្នេះការដើរកម្សាន្តនៅតាមទីកន្លែងនានាមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលត្រជាក់ចិត្តទាំងស្រុងបានឡើយ។
មានតែការធ្វើទានរក្សាសីលចម្រើនមេត្តាភាវនាប៉ុណ្ណោះទើបបានត្រជាក់ចេញពីដួងចិត្តបានសុខយូរអង្វែង ព្រោះតែរំលត់នូវសភាពក្តៅក្រហាយក្នុងប្រាណអស់ហើយ ។
ចែករំលែកព័តមាននេះ