ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ឲ្យ​អ្នកគាំទ្រ​ខ្លួន​ហូប​នំ​បញ្ចុក​ជាមួយ​អ្នកគាំទ្រ​គណបក្សកាន់អំណាច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​ង​សង្គ្រោះ​ជាតិ​បាន​សម្រេច​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចូលរួម​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​សម…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​ង​សង្គ្រោះ​ជាតិ​បាន​សម្រេច​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចូលរួម​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​វេលា​យប់​ថ្ងៃ​ទី​៣ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា ៖«​ទិវា​នំ​បញ្ចុក​សាមគ្គី ។ ថ្ងៃអាទិត្យ ទី​០៩ មិថុនា ខាង​មុខ​នេះ សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​ជួបជុំ​គ្នា​ពិសា​នំ​បញ្ចុក​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ទាំងអស់​គ្នា ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​» ។

លោក​បាន​សរសេរ​ទៀត​ថា សូម​បងប្អូន និង​កូនក្មួយ អញ្ជើញ​អ្នក​ជិតខាង​មក​ទទួលទាន​នំ​បញ្ចុក​នេះ​ជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅ​ដោយ​ចិត្ត​រីករាយ​ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើង​ទាំងអស់​គ្នា​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី បន្ទាប់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​សមា​ជិ​សមាជិកា​គណបក្ស​នៅ​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​ហូប​នំ​ញ្ចុ​ក​នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ សម្តេច​បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​៣ មិថុនា​ថា​ការ​កៀ​គរ​របស់​ក្រុមប្រឆាំង​ឲ្យ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ មិថុនា នោះ​មាន​ចេតនា​ចង់​ប្រមូលផ្តុំ​ក្រុមប្រឆាំង ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ