ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទង្វើលោកនេន​២អង្គ​ ​បំផ្លាញ​សាសនា​​ខ្លាំង​ណាស់​…

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាម​នេ​រ​២​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ប្រគល់​ឱ្យចៅអធិការ​វត្ត​ធ្វើការ​ផ្សឹក​ភ្លាម​ៗនិង​យុវជន​២​នាក់​ទៀត​គ្រាន់តែ​ធ្វើការ​អប់រំ បន្ទាប់​ពី​តាម​ទាន់​ពួក​គេ​កំពុង​សម្ងំ​សេ​ព​គ្រឿង​ញៀន​នៅ​កុដិ​ចំនួន​​២​ក្នុង«​វត្ត​ក្ដុល​» កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ដែល​ស្ថិត​ក្នុងភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​…

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាម​នេ​រ​២​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ប្រគល់​ឱ្យចៅអធិការ​វត្ត​ធ្វើការ​ផ្សឹក​ភ្លាម​ៗនិង​យុវជន​២​នាក់​ទៀត​គ្រាន់តែ​ធ្វើការ​អប់រំ បន្ទាប់​ពី​តាម​ទាន់​ពួក​គេ​កំពុង​សម្ងំ​សេ​ព​គ្រឿង​ញៀន​នៅ​កុដិ​ចំនួន​​២​ក្នុង«​វត្ត​ក្ដុល​» កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ដែល​ស្ថិត​ក្នុងភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​ ដែលទង្វើ​អស់ទាំងនេះ ពិតជាធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ខ្លាំងណាស់ ។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀននៃ​អធិការដ្ឋាន​នគរបាល​ក្រុង ​សហ​ការ​ជាមួយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្តុល​ដូនទាវ អាជ្ញាធរ​ដែនដី រួម​ទាំង​គណ​:​កម្ម​ការ​វត្ត​ក្តុល​ផង បាន​ចុះ​ត្រួតពិនិត្យ​កុដិ​លេខ​៥ និង​លេខ​៨ ដែល​សង្ស័យ​ថា លោក​នេន​២​អង្គ​និង​យុវជន​២​នាក់ ​កំពុង​សំងំប្រើប្រាស់​ថ្នាំ​ញៀ​ន ហើយ​ក៏​បាន​ឃាត់ខ្លួន​នេន​២​អង្គ និង​យុវជន​​២​នាក់ ជាមួយ នឹង​សម្ភារ​ សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

​ប្រភពបន្តថា គ្រ​ហស្ថ​និង​លោក​នេន​ដែលសំងំ​ប្រើប្រាស​់គ្រឿងញៀន​រួមមាន ឈ្មោះ ផ​ន សំរេច អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​វត្ត​បាក់​អំ​រេ​ក ស្រុក​ឯក​ភ្នំ និង​ឈ្មោះ​ហៀ​ង ទិ​ត្យ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ​។ ដោយឡែក ​លោក​នេន​ដែល​បំផ្លាញ​សាសនា​ទាំង​២​អង្គ គឺ​ឈ្មោះ​ផ​ន សុភាព ហៅ កណ្តុរ អាយុ​១៩​ឆ្នាំ និង​ឈ្មោះ​មុត យឿ​ម អាយុ​២៣​ឆ្នាំ ដែល​គង់នៅ​ក្នុង​វត្ត​ក្ដុល​ទាំង​២​អង្គ​ ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​នេះ តែង​នាំ​គ្នា​ទៅ​សំងំ​​ក្នុង​កុដិ​ទាំង​២ ​ជាមួយ​លោក​នេន​២​អង្គ​នោះ​ជា​ញឹក​ញាប់ ធ្វើ​ឲ្យ​អ្នក​ភូមិ​និង​ព្រះសង្ឃ​នានា​នៅ​ក្នុង​វត្ត​មានការ​សង្ស័យ​ជា​ខ្លាំង​ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេ​មិនឃើញ​លោក​នេន​២​អង្គ​ចេញពី​កុដិ ឬ​ចេញ​ទៅ​បិណ្ឌ​បាត​ចង្ហាន់​ ។ រីឯ​យុវជន​២​នាក់​នោះ ​ក៏​តែង​ឃើញ​ទៅ​លេង​កុដិ​ទាំង​២​នោះ​ជា​ញឹក​ញាប់​ទៀត​។ ពេល​ជួប​គ្នា​ម្ដង​ៗ​ ពួក​គេ​សម្ងំ​នៅ​ក្នុង​កុដិ​ ​រហូត​មិន​ចេញ​ទៅ​ណា​ទេ ​។ ប៉ុន្តែ​ដោយសារ​តែ​មានការ​សង្ស័យ ទើប​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​និង​អ្នក​ភូមិ​ផង បាន​តាមដាន​រហូត​ដឹង​ការ​ពិត ​ដែល​ពួក​គេ​ទាំង​សង្ឃ​ទាំង​គ្រ​ហស្ថ ​នាំ​គ្នា​សម្ងំ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ស្ទើរ​រាល់ថ្ងៃ ហើយ​គេ​ក៏​រាយ​ការ​ណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​មាន​វិធានការ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា គោល​ការ​ណ៍​របស់​លោក​ស្នង​ការ​ខេត្ត មិន​បាន​ចាត់ការ​ក្រុម​នេះ​តាម​ផ្លូវច្បាប់​ទេ ដោយ​គ្រាន់តែ​ធ្វើការ​អប់​ដល់​យុវជន​២​នាក់​នោះ​តែ​ប៉ុណ្ណោះ​។

ដោយឡែក លោក​នេន​សេ​ប​ថ្នាំ​ញៀ​ង​០២​អង្គ​នោះ ត្រូវ​បាន​ប្រគល់​ជូន​ចៅអធិការ​វត្ត​ចាត់ការ​តាម​វិន័យ​សង្ឃ​។ ប៉ុន្តែ​បើ​តាម​ក្រុម​គណ​:​កម្ម​ការ​វត្ត​ក្ដុល​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញាត្ត​ពី​​លោក​គ្រូ​មេគណ​ៈខេត្ត និង​មន្ទីរ​ធម្មការ​ខេត្ត​ផង លោកគ្រូ​ចៅអធិការ​វត្ត​ក្ដុល រួម​ទាំង​ក្រុម​គណ​:​កម្ម​ការ​វត្ត​ផង បាន​សម្រេច​ធ្វើការ​ផ្សឹក​លោក​នេន​ញៀន​ថ្នាំ​ទាំង​២​អង្គ​ហើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​បក​ស្បង់​ចីវរ​បុ​គ្គ​សង្ឃ​ញៀន​ថ្នាំ​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប​បាន​និង​ប្រគល់​ឲ្យ​ចៅអធិការ​វត្ត​ចាត់ចែង ​។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ