ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ម៉ាស៊ីនភ្លើង ត្រូវប៉ាន់​ទ្វេ​ដង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ

4 ឆ្នាំ មុន

យ៉ាំ​ង​ហ្គោ​ន ៖ ដោយសារ​តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​បាន​ជួប​ប្រទះ​ការ​ដាច់​ចរន្ត​អគ្គី​ស​នី​ជា​ប្រចាំ​ចាប់តាំងពី​ដើម​ខែមេសា​។ លោក U Aye Tun បាន​ប្រាប់​កាសែត The…

យ៉ាំ​ង​ហ្គោ​ន ៖ ដោយសារ​តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​បាន​ជួប​ប្រទះ​ការ​ដាច់​ចរន្ត​អគ្គី​ស​នី​ជា​ប្រចាំ​ចាប់តាំងពី​ដើម​ខែមេសា​។ លោក U Aye Tun បាន​ប្រាប់​កាសែត The Myanmar Times ថា លំនៅ​ដ្ឋា​ន​និង​ពាណិជ្ជកម្ម មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​ទិញ​ម៉ាស៊ីនភ្លើង​ចល័ត មក​ទប់ទល់​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​។

ខណៈ​ពេល​ដែល​ការ​លក់​ម៉ាស៊ីនភ្លើង​ខ្នាត​ឧស្សាហកម្ម​ខ្នាត​ធំ មិនសូវ​រឹង​មាំ​ដោយសារ​រោងចក្រ​និង​កន្លែង​សំណង់​ភាគច្រើន​បាន​ធ្វើការ​បម្រុង​ទុក​រួច​ហើយ ពួក​គេ​ក៏​មិន​ទំនេរ​ដែរ ដោយសារ​តែ​ត្រូវ​ធ្វើការ​ជួសជុល​ម៉ាស៊ីន​ដែល​មាន​បញ្ហា​របស់​ភ្ញៀវ​។

លោក U Min Min ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Advantage Trade ជា​ក្រុមហ៊ុន​ចែកចាយ​ម៉ាស៊ីនភ្លើង​ក្នុងស្រុក​មួយ ក៏​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ប្រសើរ​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ “​តម្រូវការ​លំនៅ​ដ្ឋា​ន​និង​ពាណិជ្ជកម្ម​សម្រាប់​ម៉ាស៊ីន ២០​គីឡូវ៉ាត់ម៉ោង ដែល​ផលិត​ដោយ​ប្រទេស​ចិន បាន​កើនឡើង​ទ្វេ​ដង ជាមួយនឹង​ការ​កើនឡើង​សេវាកម្ម​ថែទាំ​ក្រោយ​ការ​លក់​ផង​ដែរ​។

ម៉ាស៊ីនភ្លើង​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ចិន មាន​តម្លៃ​ថោក​ជាង​ផលិតផល ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​។ វា​ជា​ប្រភេទ​ម៉ាស៊ីនភ្លើង​ដែល​លក់ដាច់​បំផុត​នៅ​ពេល​នេះ​។ ម៉ាស៊ីនភ្លើង ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​អា​មេ​រិ​ក​ដូច​ជា Kohler និង Caterpillar មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ៨០០០​ដុល្លារ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ