ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត ឬ​មិន​ពិត ខេ​ម​ មាន​សង្សារមេម៉ាយ​នៅ​បារាំង?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ការ​លេច​ចេញ​ព័ត៌មាន​ថា​តារាចម្រៀង​ផលិតកម្ម​ថោ​ន​លោក​ខេ​ម មាន​សង្សារ​នៅ​ប្រទេស​​បារាំង​ជា​អតីត​តារាចម្រៀង​នោះ បាន​ក្លាយជា​រឿង​មួយ​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ងឿងឆ្ងល់​ដ្បិត​នារី​រូប​នោះ​គេ​ស្គាល់​ច្បាស់​ថា​នៅ​ប្រទេស​ផ្សេង ។ ការ​បញ្ចេញ​ព័ត៌មាន​ពី​ខេ​ម ជុំវិញ​រឿង​នេះ​បង្ក​ឲ្យ​តារា​មួយ​ចំនួន​នៅ​ប្រទេស​អូស្ត្រាលី​គ្រវីក្បាល​ថា​មិន​ពិត ។ យោង​តាម​តារា​ម្នាក់​ដែល​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​យូរ​មក​ហើយ​បាន​រៀបរាប់​តាម​សារ​អេ​ឡិច​ត្រូ​និក​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ខ្ញុំ​ស្រឡាំងកាំង​ពេល​ដឹង​ថា​ខេ​ម​មាន​សង្សារ​នៅ​បារាំង​ដោយ​នារី​នោះ​អតីត​តារាចម្រៀង​សុវណ្ណ…

រាជធានី​ភ្នំពេញ​៖ ការ​លេច​ចេញ​ព័ត៌មាន​ថា​តារាចម្រៀង​ផលិតកម្ម​ថោ​ន​លោក​ខេ​ម មាន​សង្សារ​នៅ​ប្រទេស​​បារាំង​ជា​អតីត​តារាចម្រៀង​នោះ បាន​ក្លាយជា​រឿង​មួយ​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ងឿងឆ្ងល់​ដ្បិត​នារី​រូប​នោះ​គេ​ស្គាល់​ច្បាស់​ថា​នៅ​ប្រទេស​ផ្សេង ។ ការ​បញ្ចេញ​ព័ត៌មាន​ពី​ខេ​ម ជុំវិញ​រឿង​នេះ​បង្ក​ឲ្យ​តារា​មួយ​ចំនួន​នៅ​ប្រទេស​អូស្ត្រាលី​គ្រវីក្បាល​ថា​មិន​ពិត ។

យោង​តាម​តារា​ម្នាក់​ដែល​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​យូរ​មក​ហើយ​បាន​រៀបរាប់​តាម​សារ​អេ​ឡិច​ត្រូ​និក​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ខ្ញុំ​ស្រឡាំងកាំង​ពេល​ដឹង​ថា​ខេ​ម​មាន​សង្សារ​នៅ​បារាំង​ដោយ​នារី​នោះ​អតីត​តារាចម្រៀង​សុវណ្ណ ម៉ូ​នី​កា​ដែល​លេចធ្លោ​នៅ​ស្រុក​ខ្មែរ​អំឡុង​ពេល​មិន​ទាន់​រស់នៅ​ក្រៅ​ស្រុក ។ បើ​គេ​សរសេរ​សង្សារ​ក៏​សរសេរ​ចុះ តែ​សុវណ្ណ ម៉ូ​នី​កា គឺជា​អ្នក​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ចេញ​មក​រស់នៅ​ស្រុក​អូស្ត្រាលី​ជិត​១០​ឆ្នាំ​ហើយ ។ បើ​លម្អិត​ទៀត​នោះ​គឺ​ម៉ូ​នី​កា​ធ្លាប់​មាន​ប្តី​ដោយ​ស្វា​មីនោះ​ហើយ​មក​រៀប​ការ​ជាមួយ​នាង​នៅ​ស្រុក​ខ្មែរ រំលង​បាន​ប៉ុន្មាន​ខែ​ក៏​ចេញ​ទៅ​អូស្ត្រាលី​ចោល​ភាព​លេចធ្លោ​នៅ​ប្រទេស​កំណើត​។ ដូចនេះ​ប្រសិនបើ​ថា​គាត់​នៅ​បារាំង​ដូច​ជា​ខុស​ឆ្ងាយ ។

ចំពោះ​ខេ​ម​វិញ​ក៏​លេចលឺ​ថា​មាន​សង្សារ​នៅ​ស្រុក​ខ្មែរ​រួច​ដែរ ដោយ​ចងក្រង​យូរ​មក​ហើយ​នៅ​មិន​ទាន់​លោក​ខេ​ម​បើក​ចិត្ត​ឲ្យ​គេ​ដឹង​»​។

ប្រភព​ដដែល​ថា «​សព្វថ្ងៃ​ចំណង​ស្នេហ៍​របស់ សុវណ្ណ ម៉ូ​នី​កា និង​ស្វាមី​ដែល​ជា​អ្នក​រស់នៅ​ស៊ី​ដ​នី អូស្ត្រាលី នោះ​បាន​ប្រេះឆា​ហើយ ដោយ​បន្សល់​កូនស្រី និង​កូនប្រុស​ម្នាក់​ជា​ចំណងដៃ ។ បើ​ចង់​ដឹង​អាច​សួរ​លោក​អេ​ឡិច ចិ​ន្ត្រា គ្រា​ដែល​ម៉ូ​នី​កា​ធ្លាប់​មក​ចូលរួម​កម្មវិធី​ឡើងផ្ទះ​អេ​ឡិច ចិ​ន្ត្រា​នា​ស្រុក​ខ្មែរ​ដោយ​អេ​ឡិច ចិ​ន្ត្រា មានមុខ​ទៅ​អូស្ត្រាលី​ច្រើន »​។

ដោយឡែក​លោក​ខេ​ម បដិសេធ​មិន​ប្រាប់​ថា​មាន​សង្សារ ឬ​អ្នក​ណា​នៅ​ស្រុក​ណា​នោះ​ទេ​នៅ​ពេល​សួរនាំ ។ លោក​ខេ​ម ថា «​តាម​ពិត កម្រិតជីវភាព​យើង​ហ្នឹង មិនជា​ធូរធារ​ណាស់​ទេ យើង​រស់នៅ​សមរម្យ​ហើយ បើ​មាន​ប្រពន្ធ​កូន​អី ក៏​យើង​អាច​ចិញ្ចឹមរ​ស់បាន​ដែរ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា រឿង​នេះ​នៅ​វែង​ឆ្ងាយ ហើយ​ខ្ញុំ​ឆ្នាំ​ហ្នឹង អាយុ​៣៣​ឆ្នាំ ហើយ​អ៊ីចឹង​យើង​សុំ​ពេល​បន្តិចទៀត ទើប​គិត​រឿង​ប្រពន្ធ​កូន​ហ្នឹង​ដូច​គេ​ដែរ​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ