ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃសោះ ស្លា.ប់ និង​របួសធ្ងន់​ស្រាល​២០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១១​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១១​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​៣ ១​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​២​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​៣​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ផ្សេង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៦​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៥​លើក ស្លាប់​២​នាក់ របួស​៨​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤២១១​គ្រឿង (​ម៉ូតូ​៥០%) មធ្យោបាយ​ល្មើស​៥០០​គ្រឿង (៣៥%) អប់រំ​១៧៦​គ្រឿង (​ម៉ូតូ​៦៣%) មធ្យោបាយ​ពិន័យ​៣២៤​គ្រឿង (​ម៉ូតូ​៧៥%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៣៦​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៩១៨​គ្រឿង អប់រំ​១០៥​គ្រឿង ពិន័យ​ចំនួន​សរុប​២៤៩​គ្រឿង ​​មួក​១៧៨​គ្រឿង កញ្ចក់​៦៤​គ្រឿង ស្រវឹង​១​គ្រឿង ផ្សេង​ៗ៦​គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ