ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​ដ៏​ល្បីល្បាញ​អស់​ជាង​១០០​ហាង​ផ្អើល​ក្រុង​បាងកក (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អគ្គិភ័យ​មួយ​បាន​វាយប្រហារ​ផ្សារ Chatuchak Weekend ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៩ ដោយ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហាង​ជាង​100​កន្លែង​។…

ប្រទេស​ថៃ ៖ អគ្គិភ័យ​មួយ​បាន​វាយប្រហារ​ផ្សារ Chatuchak Weekend ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៩ ដោយ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហាង​ជាង​100​កន្លែង​។ អគ្គិភ័យ​នេះ​បាន​ចាប់ផ្តើម​ឆេះ​នៅ​វេលា​ម៉ោង​9​និង​30​នាទី​ល្ងាច​ម៉ោង​ក្នុងស្រុក ។

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​រង​របួស ប៉ុន្ដែ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួក​គេ​មិន​ទទួល​បាន​របាយការណ៍​ពី​ការ​រង​របួស​ទេ​។ ក្នុង​ពេល​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​នោះ ក៏​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​អ្នក​ពន្លត់​អគ្គិភ័យ​ពិបាក​ក្នុង​ការ​បញ្ឈប់​អណ្តាតភ្លើង​។

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អគ្គិភ័យ​នេះ កើតឡើង​អាច​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ចរន្តអគ្គិសនី​ផង​ដែរ ។ ហើយ​ផ្សារ Chatuchak ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្សារ JJ គឺជា​ផ្សារ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ស្តង់​ច្រើន​ជាង 15,000 ។

វា​ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​នៅ​ក្រុង​បាងកក ដោយ​មាន​លក់​សៀវភៅ សំលៀក​បំពាក់ គ្រឿងអលង្ការ ម្ហូបអាហារ គ្រឿងសំអាង វត្ថុ​បុរាណ និង​សត្វ​បក្សី​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ CNA & TND)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ