ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា ប្រាប់វិធី​នាង​នៅ​តែ​ផូរផង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង និង​សម្តែង​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ​ប្រមាណ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ទទួល​បានការ​ងារ​ពី​ផលិតករ និង​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​នានា​ជា​បន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ​មានការ​ចាប់អារម្មណ៍​ពី​សម្រស់​របស់​នាង ដែល​នៅ​តែ​ស្រស់​ផូរផង់​គាប់​ភ្នែក…

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង និង​សម្តែង​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ​ប្រមាណ​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ ទទួល​បានការ​ងារ​ពី​ផលិតករ និង​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​នានា​ជា​បន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ​មានការ​ចាប់អារម្មណ៍​ពី​សម្រស់​របស់​នាង ដែល​នៅ​តែ​ស្រស់​ផូរផង់​គាប់​ភ្នែក ថ្វីបើ​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី ។ តើ​អ្នក​នាង​ល​ក្ខិ​ណា មាន​វិធីសាស្ត្រ​បែប​ណា​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​ខ្លួន ?

អ្នក​នាង​ឡាយ ល​ក្ខិ​ណា ឲ្យ​ដឹង​ថា​«​យ៉ាងណា​ក៏​មើលឃើញ​ថា​សម្រស់​តារា ប្អូន​ៗ​ជំនាន់​ក្រោយ​គឺ​មាន​ភាព​ស្រស់​ស្អាត​មួយ​បែប​ម្នាក់​តាម​ជំនាន់​។ ក្នុង​ជំនាន់​នាង​ខ្ញុំ​ភាគច្រើន​ស្អាត​ពី​ធម្មជាតិ គ្រាន់តែ​យើង​ប្រើ​ផលិតផល​ណា​ឲ្យ​ត្រូវ​ស្បែក​មុខ​ស្បែក​ខ្លួន​នោះ​ល្អ ។ ណាមួយ​ផលិតករ​ឬ​អ្នកដឹកនាំ​នៅ​ពេល​ជ្រើសរើស​តារា​ណា​គាត់​មើល​ម៉ត់ចត់​ណាស់​ឲ្យ​សម​តាម​មុខមាត់​សម្រស់​បែប​ខ្មែរ ។

មក​ដល់​បច្ចុប្បន្ន​ការ​កែកុន​សម្រស់​គឺជា​កត្តា​សំខាន់​ហើយ នាង​ខ្ញុំ​មិន​មានការ​យល់​ឃើញ​ថា​កែកុន​មិនល្អ ឬ​ល្អ​បែប​ណា​អាស្រ័យ​លើ​ការ​ពេញចិត្ត គ្រាន់តែ​ត្រូវ​ជ្រើសរើស​គ្លីនិក​ណា​ដែល​ល្អ​មាន​ជំនាញ​អាច​ទុកចិត្ត​។ ជា​ពិសេស​បើ​ចង់​នៅ​ក្មេង​កុំ​កើតទុក្ខ​ច្រើន​ពេក បើ​មាន​បញ្ហា​កុំ​ផ្តេកផ្តួល​រក​អ្នក​ជួយ​ជា​គំនិត​យោបល់ ហើយ​ហាត់ប្រាណ ញ៉ាំ​អាហារ​ដែល​ជួយ​សម្រស់ ។

ចំពោះ ប្អូន​ៗ​ជំនាន់​ក្រោយ​ប្រសិនបើ​កំពុង​មាន​ទីផ្សារ គួរ​យើង​ចាប់​ឱកាស​បង្កើត​មុខរបរ​ឬ​ឆ្លៀត​សន្សំ​លុយ​ទុក​ឲ្យ​ច្រើន​កុំ​ខ្ជះខ្ជាយ ហើយ​ទុកដាក់​ស្រណុក​គិតគូរ​ទៅ​ថ្ងៃក្រោយ​ក្រែង​អាច​បង្កើត​អាជីព​ថ្មី​ចាយ​ទុន​ខ្លួនឯង »​។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា នៅ​តែ​ស្រស់​ផូរផង់​បែប​នេះ នាង​និយាយ​បញ្ជាក់​ថា​ខ្ញុំ​មិន​មាន​កែកុន​ត្រង់​ចំណុច​ណាមួយ​ទេ គឺ​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ »​។

ចំពោះ​រឿង​ស្នេហា អ្នក​នាង​ឡាយ ល​ក្ខិ​ណា ឲ្យ​ដឹង​ថា​កំពុង​មើលចិត្ត​បុរស​ម្នាក់ តែ​សុំ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​ទេ រង់ចាំ​ល​ទ្ឋ​ផល​ល្អ​ប្រសើរ​ជាង​នេះ​នឹង​បង្ហាញ​ជូន​មហាជន ។ អនុស្សាវរីយ៍​កាល​គ្រា​កន្លង​មក ឡាយ ល​ក្ខិ​ណា ចូល​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៣ ដែល​កាល​ណោះ​នាង​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​នៅ​ស្ថានីយទូរទស្សន៍​ជាតិ ។ នាង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយពេល​នោះ​នាង​ទើបតែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រោយមក​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ចូលរួម​សម្តែង​ភាពយន្ដ​រឿង​«​កាកី​៩៥»​របស់​លោក​ហ្វៃ សំអាង និង​បាន​សម្តែង​ចម្រៀង​កាយវិការ​ជា​ច្រើន​បទ ។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា កេរ្តិ៍ឈ្មោះ​លូត​ឡើង​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​ចាត់ទុកជា​ស្រី​ស្អាត​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​បួន​គឺ​ស្រី តូច​ចំណាន ពេជ្រ ច័ន្ទ​បូរ​មី សៀម ស្រី​ណុ​ច និង​រូប​នាង ។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា ត្រូវ​បាន​លោក ទិ​ត្យ ថា​វរិ​ទ្ធ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ពិធីការនី​នៅ​ក្នុង​កម្មវិធី​នាទី​ចុង​ក្រោយ របស់​ស្ថានីយទូរទស្សន៍ ជាតិ​ធ្វើ​ឲ្យ​នាង​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​កម្រិត​ទៀត ។

ឡាយ ល​ក្ខិ​ណា បាន​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៥ ដោយសារ​មមាញឹក​ក្នុង​មុខរបរ​រកស៊ី ។ រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក​ដោយសារ​តែ​មានការ​ជំរុញ​ពី​មិត្ត​សិល្បៈ រួម​ផ្សំ​នឹង​ចិត្ត​មិន​ដាច់​អាល័យ​ពី​សិល្បៈ​ផង នាង​ក៏​ត្រឡប់​មក​ចាប់​អាជីព​វិញ ។ ពេល​នេះ​នាង​បាន​តាំងចិត្ត​ចូល​ប្រឡូក​ឲ្យ​បាន​សកម្ម​ដូច​មុន ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ