ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ពេក​ហើយ​! រថយន្ត​បែន​ដាច់​កង់​ក្រោយ​រមៀល​បុក​អ្នក​ជិះ​ម៉ូតូ​របួស​បាក់ជើង​ឆ្វេង​ម្ខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​គ្រោះថ្នាក់​ចៃដន្យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បាក់ជើង​ឆ្វេង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ចាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្នុង​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​បែន​ធុន​យក្ស​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន…

រាជធានី​ភ្នំពេញ ៖ រឿង​គ្រោះថ្នាក់​ចៃដន្យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បាក់ជើង​ឆ្វេង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ចាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្នុង​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​បែន​ធុន​យក្ស​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង​២​គ្រាប់ ។ ពេល​នោះ​កង់​រថយន្ត​ដែល​ដាច់​បាន​រមៀល​យ៉ាង​លឿន​បោះពួយ​ទៅ​បុក​គាត់​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ទាំង​កម្រោល ហើយ​ម៉ូតូ​១​កំណាត់​មុន​ខូចខាត​ទាំងស្រុង​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី «​ខ​» សង្កាត់​ពងទឹក រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ រឿ​ន វី​រៈ អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​សម្ភារៈ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​យ៉ង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។ គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-4010 ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់ បែន​ពណ៌​ស ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-2181 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ និង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា វា​ដូច​ជា​ចៃដន្យ​ពេក​ហើយ ដែល​នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទៅ​ដៅ​ពី​ត្បូង​ទៅ​ជើង ដែល​ចាក​ចេញពីផ្ទះ​របស់​គាត់​ឆ្ពោះទៅ​កន្លែងធ្វើការ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​ទៅ​ដល់ ស្រាប់តែ​ដាច់​កង់​ក្រោយ​២​គ្រាប់ ។

ពេល​នោះ​កង់​រថយន្ត​ដែល​ដាច់​បាន​រមៀល​បោះពួយ​យ៉ាង​លឿន​បុក​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល​ដួល​ច្រងាប់ច្រងិល​រង​របួស​បាក់ជើង​ឆ្វេង​ធ្ងន់ធ្ងរ​បែប​នេះ​តែ​ម្ដង ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​១​កំណាត់​មុខ​ខ្ទេចខ្ទី ។ ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បន្ត​បើក​រត់គេច​ប៉ុន្តែ បាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ក៏​បាន​ឈប់​បន្ទាប់​មក​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ