ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង​២,៧​ពាន់​លាន ដុល្លារ​ក្នុង​រយៈពេល​ជាង ២៤​ឆ្នាំ​និង​ប្ដេជ្ញា​យក​ចំណាត់​វិនិយោគ​ថ្នាក់​កំពូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ស្ថានទូត​របស់​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​ជាង ២៤ ឆ្នាំ​កន្លង​ទៅ​នេះ ពោល​ចាប់តាំងពី​ឆ្នា ១៩៩៤ រហូត​ដល់​ឆ្នាំ ២០១៨ គម្រោង​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា​មាន​ចំនួន​១៣៧​គម្រោង…

រាជធានី​ភ្នំពេញ ៖ តំណាង​ស្ថានទូត​របស់​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​ជាង ២៤ ឆ្នាំ​កន្លង​ទៅ​នេះ ពោល​ចាប់តាំងពី​ឆ្នា ១៩៩៤ រហូត​ដល់​ឆ្នាំ ២០១៨ គម្រោង​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា​មាន​ចំនួន​១៣៧​គម្រោង ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​២,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អគ្គរដ្ឋទូត​ថ្មី​របស់​ម៉ា​ឡេ​ស៊ី ប្រចាំ​កម្ពុជា ប្ដេជ្ញា​ថា​ខ្លួន​នឹង​ដណ្ដើម​ចំណាត់ថ្នាក់​ជា​អ្នក​វិនិយោគ​កំពូល​នៅ​កម្ពុជា​ឡើង​វិញ ខណៈ​កាលពី​ឆ្នាំ ២០០៦ ប្រទេស​នេះ​បាន​ជាប់​ចំណាត់​កំពូល​ម្ដង​រួច​មក​ហើយ​នោះ ។

ប្រាកដ​ណាស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​ទទួល​បាន​នូវ​កំណើន​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​កម្ពុជា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​គឺ​មាន​កំណើន ១០% ធៀប​នឹង​ឆ្នាំ​២០១៧ ពោល​មាន​ទំហំ​ជាង ៣,០ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចល​ទ្រព្យ និង​ទំនិញ​កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ ដែល​ក្នុង​នោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក «​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​កម្ពុជា គឺជា​កត្តា​គន្លឹះ​មួយ ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​ផង​ដែរ​» ។

យ៉ាងណាមិញ ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​នេះ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អាណត្តិ​របស់​លោក​ជា​ទូត​សុ​ឆន្ទៈ ប្រចាំ​កម្ពុជា​លោក «​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅ​តាម​វិស័យ​ផ្សេង​ៗ ក្នុង​នោះ​លោក​បាន​មើលឃើញ​ពី​វិស័យ​មួយ​ចំនួន ដែល​មាន​សក្ដានុពល​វិនិយោគ ដូច​ជា​វិស័យ​សំណង់​និង​អចលនទ្រព្យ ដែល​វិនិយោគ​ម៉ា​ឡេ​ស៊ី​គួរ​បណ្ដាក់ទុន​វិនិយោគ ជាក់ស្ដែង​តម្រូវការ​លំនៅ​ឋាន​នៅ​កម្ពុជា​កាន់តែ​ច្រើន ជា​ពិសេស​ផ្ដោត​លើ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ហើយ​លោក​គិត​ថា​វិនិយោគិន​ម៉ា​ឡេ​ស៊ី អាច​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​ច្រើន​» ។

លោក Eldeen Husaini Mohd Hashim បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្រៅពី​វិស័យ សំណង់ និង​អចលនទ្រព្យ កម្ពុជា​ក៏​មាន​សក្ដានុពល​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផង​ដែរ ដែល​ជា​វិស័យ​មួយ​អាច​ឱ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​ដាក់​ទុន​វិនិយោគ​ដើម្បី​នាំ​ចេញ ជាក់ស្ដែង​វិស័យ​ស្រូវ​អង្ករ ជា​វិស័យ​មួយ​ដែល​វិនិយោគិន​ម៉ា​ឡេ​ស៊ី​គួរ​ដាក់​ទុន ផលិត​ស្រូវ​និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ផ្ទាល់​តែ​ម្ដង ។ លោក​ឯកអគ្គរដ្ឋទូត បាន​មាន​ប្រសាសន៍​បន្ត​ថា «​បើ​តាម​ការ​សិក្សា​ស្ថាន​ដី​កម្ពុជា​ឃើញ​ថា​មាន​ភាពល្អ​ប្រសើរ និង អាច​ដាំ​ដុះ​ដំណាំ​សរីរាង្គ​បាន​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​» ។ លោក​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ការ​នាំ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​មក​កាន់​ប្រទេស​កម្ពុជា​ហើយ​នោះ ក្នុង​អាណត្តិ​លោក​ជា​ទូត​នៅ​កម្ពុជា លោក​នឹង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​ម៉ា​ឡេ​ស៊ី​ដល់​វិនិយោគិន​កម្ពុជា​វិញ ដើម្បី​អោយ​វិនិយោគិន​កម្ពុជា អាច​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​វិស័យ​ដែល​វិនិយោគិន​ខ្មែរ អាច​ដាក់​ទុន​វិនិយោគ​នៅ​ម៉ា​ឡេ​ស៊ី​បាន​នោះ គឺ​វិស័យ​កសិកម្ម​ដូច​គ្នា​ដែរ ដែល​មាន​បន្លែ​និង​ផ្លែ​ឈើ ពីព្រោះ​បន្លែ​និង​ផ្លែ​ឈើ​ដែល​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ភាគច្រើន​ជា​បន្លែ​និង​ផ្លែ​ឈើ​សរីរាង្គ ដូច្នេះ វិនិយោគិន​ខ្មែរ​អាច​វិនិយោគ​ដាំ​ដុះ​នៅ​ម៉ា​ឡេ​ស៊ី ហើយ​នាំ​មក​កម្ពុជា​វិញ បាន​ដូច​គ្នា​ដែរ ។
លោក​បាន​បន្ថែម​ថា «​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី នឹង​រឹតចំណង​ខាង​វិស័យ​យោធា​បន្ថែម​ទៀត​ផង​ដែរ ខណៈ​វិស័យ​នេះ ប្រទេស​ទាំង​ពីរ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​» ។

យោង​តាម​បាយ​ការណ៍​របស់​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា បានអោយ​ដឹងផង​ដែរ​ថា កម្ពុជា គឺជា​ប្រទេស​ទីផ្សារ​សំខាន់​ផង​ដែរ ក្នុង​វិស័យ​ទេសចរណ៍​របស់​ម៉ា​ឡេ​ស៊ី ក្នុង​នោះ​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​ទេសចរ​កម្ពុជា​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​កំណើន​រហូត​ដល់ ១១៤,៥ ភាគរយ ហើយ​ទេសចរ​ម៉ា​ឡេ​ស៊ី​វិញ ក៏​បាន​មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន​ជាង​២០​ម៉ឺន​នាក់​ផង​ដែរ មាន​កំណើន​១២,២​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ ។

ដោយឡែក​ក្នុង​រយៈ​១​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ ២០១៩​នេះ កំណើន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី ក៏​មាន​ប្រមាណ​២៨,៤​ភាគរយ​ផង​ដែរ ខណៈ​ក្នុង​ឆ្នាំ ២០១៩​ទាំងមូល ម៉ា​ឡេ​ស៊ី​កំណត់​គោលដៅ ទាក់ទាញ​ទេសចរ​កម្ពុជា​អោយ​បាន​១០​ម៉ឺន​៩០០​នាក់​ទៅ​ទស្សនា​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ខ្លួន និង​១១​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ ។ បច្ចុប្បន្ន​នេះ ម៉ា​ឡេ​ស៊ី មាន​ជើង ហោះហើរ​ត្រង់​មក​កម្ពុជា​និង​ពី​កម្ពុជា​ទៅ​ម៉ា​ឡេ​ស៊ី​វិញ ចំនួន​៦​ជើង​ក្នុង​មួយ​ថ្ងៃ តាម​រយៈ​ក្រុមហ៊ុន Malaysia Airline , AirAsia Airline និង​ក្រុមហ៊ុន​អាកាសចរណ៍ Malindo Air ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ