ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មេ​ម៉ូ​រី​សោះ ហ៊ាន​កា.ប់​​បុរស​ម្នាក់​ឈាម​ស្រោច​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​មេ​ម៉ូ​រី​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​រោង​ចាំចំការ…

ខេត្តកណ្ដាល ៖ ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​មេ​ម៉ូ​រី​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​រោង​ចាំចំការ ស្ថិត​ក្នុងភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ឃ្លាំង ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។ ជនសង្ស័យ​ឈ្មោះ ច​ន ភ័​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរទៅ​អង្គុយ​លេង​នៅ​រោង​ចាំចំការ​របស់​ឈ្មោះ​បុល ណា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អង្គុយ​បាន​មួយសន្ទុះ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរមក​អង្គុយ​លេង​ដែរ ហើយ​ក៏​សួរ​ទៅ​ជន​រង​គ្រោះ​ថា «​អ្ហែង​ខ្ចី​មេ​ម៉ូ​រី​របស់​អញ…យក​មក​ឲ្យ​អញ​វិញ​ភ្លាម​» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេលនោះ​អ្នក​ទាំង​ពីរ​ក៏​ជជែក​គ្នា ហើយ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​សោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​កាំបិត​ទៅ​កាប់​ជន​រងគ្រោះ​​ពីក្រោយ​ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ហូរ​ឈាម​ពេញ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ ។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់​ដើម្បី​ព្យាបាល​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ