ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​នេះ​! បុក​បន្ត​គ្នា​ត្រូវ​របួស​កម្មក​កម្មការិនី​ចំនួន​១៧​នាក់​នៅ​ស្រុក​ស្វាយ​ទាប

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គួរ​ឲ្យ​ញាក់សាច់ បណ្តាល​ឲ្យ​កម្មក​កម្មការិនី​រង​របួល​ធ្ងន់​ស្រាល​១៧​នាក់ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទួ​ច​បើករ​យ៉ែ​រ​ថយក្រោយ​ចេញពីផ្ទះ​កាត់​ទទឹង​ថ្នល់ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ស្រប​ពេល​រថយន្ត​ដឹក​កម្មករ​កម្មការិនី​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​គ្នា​ពេញទំហឹង​បន្តកន្ទុយ​គ្នា​ចំនួន​៤​គ្រឿង​តែ​ម្តង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គួរ​ឲ្យ​ញាក់សាច់ បណ្តាល​ឲ្យ​កម្មក​កម្មការិនី​រង​របួល​ធ្ងន់​ស្រាល​១៧​នាក់ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទួ​ច​បើករ​យ៉ែ​រ​ថយក្រោយ​ចេញពីផ្ទះ​កាត់​ទទឹង​ថ្នល់ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ស្រប​ពេល​រថយន្ត​ដឹក​កម្មករ​កម្មការិនី​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​គ្នា​ពេញទំហឹង​បន្តកន្ទុយ​គ្នា​ចំនួន​៤​គ្រឿង​តែ​ម្តង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទួ​ច​ថយក្រោយ​ទទឹង​ផ្លូវជាតិ ស្រប​ពេល​នោះ​មាន​រថយន្ត​ដឹក​កម្មករ​កម្មការិនី​កំពុង​ធ្វើ​ដំណើរ​តាម​តាម​ដងផ្លូវ​ពី​លិចទៅ​កើត​ចំនួន​៣​ទៅ​៤​គ្រឿង ដោយ​មាន​ល្បឿន​លឿន​គួរសម​ឃើញ​ហេតុ​ការ​ដូច្នេះ​ក៏​ជាន់​ហ្វ្រាំង​បង្ខំ បណ្តាល​អោយ​រថយន្ត​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​បន្តកន្ទុយ​គ្នា​តែ​ម្តង ហើយ​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​៥​នាក់ និង​រង​របួសស្រាល​១២​នាក់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3E- 6026 ថយក្រោយ​ចេញពីផ្ទះ​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ យ៉ាង​លឿន​មក​លើ​ផ្លូវជាតិ​លេខ​១ ស្រប​ពេល​នោះ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស​១​គ្រឿង ពាក់​ស្លាក​លេខ 2AR- 9861 ជាន់​ហ្វ្រាំង​ជាប់ ហើយ​ពេល​នោះ​មាន​រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង​ទៀត​មក​ពីក្រោយ (​បើក​ពី​លិចទៅ​កើត​) ជាន់​ហ្វាំ​ង​មិន​ទាន់​ក៏​បុក​បន្តកន្ទុយ​គ្នា​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ជាន់​ហ្វ្រាំង​ខាង​មុខ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-3239 ហ្វ្រាំង​មិន​ជាប់​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ពីក្រោយ ហើយ​ស្រប​ពេល​នោះ​មាន​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Q4946 មួយ​គ្រឿង​ទៀត​បុក​រុញ​ពីក្រោយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​លឿង បណ្តាល​អោយ​មាន​កម្មករ​កម្មការិនី​រង​របួសធ្ងន់​ស្រាល និង​សន្លប់​តែ​ម្តង ដោយ​ស្ត្រី​ម្នាក់​ដាច់​សរសៃ​កែងជើង​ធ្ងន់ធ្ងរ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គេ​ឃើញ​មាន​កម្មករ​កម្មការិនី​ជា​ច្រើន​នាក់​ក្នុង​១​រថយន្ត​សាំ​យ៉ុ​ង​ប្រមាណ​ជា​២៥​នាក់ គោលបំណង​ជិះ​ទៅ​ធ្វើការ​នៅ​ក្រុង​បា​វិត ។ បន្ទាប់​ពី​គ្រោះថ្នាក់​មក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ដើម្បី​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ស្ថិត​ក្នុង​ក្រុង​បា​វិត ។ ចំណែក​ម្ចាស់​រថយន្ត​ទាំង​៤​គ្រឿង សមត្ថកិច្ច​បាន​នាំ​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ