ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ចំណុច​ព្យាបាលជំងឺ​ផ្តា​សាយ​​​​ខ្លួនឯង​

4 ឆ្នាំ មុន

ជំងឺ​ផ្តាសាយ​គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ផ្លូវដង្ហើម ដែល​បង្ក​រោគ​យូរ​បំផុត​ប្រហែល មួ​យស​ប្តា​ហ៍ ហើយ​ក៏​មិន​ចាំបាច់​ព្យាបាល​អ្វី​ច្រើន​ដែរ​។ អាកា​រៈ​របស់​ជំងឺ​នេះ​អាច​មាន​ដូច​ជា ក្តៅខ្លួន គ្រុន ក្អក ឈឺបំពង់ករ តឹង​ច្រមុះ…

ជំងឺ​ផ្តាសាយ​គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ផ្លូវដង្ហើម ដែល​បង្ក​រោគ​យូរ​បំផុត​ប្រហែល មួ​យស​ប្តា​ហ៍ ហើយ​ក៏​មិន​ចាំបាច់​ព្យាបាល​អ្វី​ច្រើន​ដែរ​។ អាកា​រៈ​របស់​ជំងឺ​នេះ​អាច​មាន​ដូច​ជា ក្តៅខ្លួន គ្រុន ក្អក ឈឺបំពង់ករ តឹង​ច្រមុះ ឬ​ហៀរ​សម្បោ ឈឺក្បាល អស់កម្លាំង ចង្អោ ក្អួត និង​រាករូស​ជាដើម​។ ថ្វីបើ​មិន​មាន​មធ្យោបាយ​ណាមួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ជា តែ​អ្នក​អាច​ព្យាបាល​រោគ​សញ្ញា​របស់​វា​បាន​តាម​រយៈ​របៀប​ព្យាបាល​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ ​៖

១-ខ្ពុរ​ទឹកអំបិល ៖ ការ​ឈឺ​បំពង់ ឬ​ស្ងួត​បំពង់ករ​គឺជា​អាកា​រៈញឹក​ញាប់​មួយ​នៃ​ការ​ផ្តាសាយ​។ មធ្យោបាយ​ធម្មជាតិ និង​ស្រួល​បំផុត​គឺ​ការ​ខ្ពុរ​ទឹកអំបិល​។ វិធី​នេះ​នឹង​ជួយ​សម្អាត​នូវ​មេរោគ​ដែល​មាន​ក្នុង​បំពង់ករ ហើយ​បំបាត់​ការ​ឈឺបំពង់ករ​បាន​ថែម​ទៀត​។ យក​ល្អ​គួរតែ​លាយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជាមួយនឹង​អំបិល​បន្តិច ហើយ​ខ្ពុរ​វារ​ហូត​ដល់​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។

២-សម្រាក​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ៖ នៅ​ពេល​អ្នក​មិន​ស្រួលខ្លួន រាង​កាយ​នឹង​ធ្វើការ​កាន់តែ​ខ្លាំង​ដើម្បី​ឲ្យ​ធូរស្រាល​ពី​ជំងឺ​។ រឿង​នេះ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចាយ​កម្លាំង​ទាំងអស់ ដូច្នេះ​អ្នក​ត្រូវ​តែ​សម្រាក​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​សងការ​ប្រើប្រាស់​វិញ​។ បើសិនជា​អ្នក​មិន​ខំ​សម្រាក​ច្រើន​ទេ អ្នក​នឹង​ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​ផ្តាសាយ​មាន​រយៈពេល​កាន់តែ​យូរ និង​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត​។ យ៉ាង​ហោច​ណាស់​គួរតែ​គេង​ឲ្យ​បាន ៨​ម៉ោង​ក្នុង​មួយ​យប់​ដែរ​។

៣-ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ភាព​កក់ក្តៅ ៖ការ​ដែល​ថែរក្សា​សីតុណ្ហភាព​រាង​កាយ​ខ្ពស់​នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ជា​សះស្បើយ​បាន​។ ចូរ​ប្រាកដ​ថា អ្នក​បាន​បង្កើន​កម្តៅ​ក្នុងផ្ទះ ដូច្នេះ​វា​នឹង​កក់ក្តៅ​គ្រប់គ្រាន់​ហើយ​។ អ្នក​ក៏​អាច​គេង​ដណ្តប់ភួយ​ស្តើង​ៗ​បាន​ដែរ​។

៤-នៅ​ក្នុងផ្ទះ ៖នៅ​ពេល​អ្នកមាន​ជំងឺ អ្នក​ត្រូវ​តែ​សម្រាក​។ វា​គឺជា​មធ្យោបាយ​តែ​មួយ​គង់​ដើម្បី​បង្កើន​ថាមពល និង​ឆាប់​ជា​វិញ​។ បើសិនជា​អ្នក​ទៅ​ធ្វើការ ឬ​សាលារៀន​ពេល​ឈឺ អ្នក​នឹង​ចម្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​។ នៅ​ពេល​អ្នក​ឈឺ​ជំងឺ​ផ្តាសាយ ប្រព័ន្ធ​ភាពស៊ាំ​នឹង​ចុះ​ខ្សោយ​ទៅ​ៗ ដូច្នេះ​អ្នក​អាច​ឆ្លង​ជំងឺ​ផ្សេង​ៗ​ទៀត​ពី​អ្នក​ដទៃ ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈឺ​កាន់តែ​យូរ​ថែម​ទៀត​។

៥-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ ការ​ហី​ស​សម្បោ​ច្រើន​ដង និង​បែកញើស​ដោយសារ​តែ​ការ​ក្តៅខ្លួន និង​សីតុណ្ហ​ភាព​កាន់តែ​តែ​ក្តៅ ធ្វើ​ឲ្យ​អ្នក​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​អាកា​រៈ​ផ្តាសាយ​កាន់តែ​ធ្ងន់ធ្ងរ និង​បង្ក​រោគ​សញ្ញា​ច្រើន​ទៀត​ដូច​ជា ឈឺក្បាល និង​ស្ងួត​ក​។​ចូរ​ញ៊ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​នៅ​ពេល​មាន​ជំងឺ​។ អ្នក​អាច​ញ៉ាំ​តែ​ក្តៅ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​បាន​។ ក្រៅពី​នេះ​ទឹក​ធម្មតា​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ