ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ៖ គ្មាន​ទេ​បក្ស​ស​ង្ក្រោះ​ជាតិ​កើតឡើង​វិញ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​កើត​ឡើងជា​ថ្មី​នោះ​ទេ ។ លោក​គង់ គាំ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក​គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​កើត​ឡើងជា​ថ្មី​នោះ​ទេ ។ លោក​គង់ គាំ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្រោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កម្ពុជា​កំណត់​នៅ​ចុងឆ្នាំ​២០២២ ចំពោះ​អ្នក​ជាប់​បំរាម​បន្ត ឬ​មានទោស​បន្ថែម​ចំពោះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​តាម​សកម្មភាព​ជាក់ស្តែង គឺជា​ចំណោទ​មិន​អាច​ដឹង​ជា​មុន​នោះ​ទេ ។ លោក​បាន​សរសេរ​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បញ្ចា​ក់ថា ៖«​ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ដឹង​យ៉ាង​ច្បាស់ គឺ​គ្មាន​ទេ​គណបក្ស​សង្គ្រោះ ជាតិ​ជា​ថ្មី​ឡើង​វិញ និង​អាច​ថា គណបក្ស​នយោបាយ​ថ្មី​ណា ដែល​អាច​មាន​កម្លាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​នោះ​មិន​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​បង្កើត​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ហើយ​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​លើក​ឡើង​ថា ការ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​ខាង​មុខជា​បន្តបន្ទាប់​ជាប់​មិន​ដាច់​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​ប៉ូ​ល​នយោបាយ​ថ្មី ដែល​មាន​ក្រុម​អ្នកនយោបាយ​ស្រករ​ក្រោយ និង​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នកនយោបាយ​វ័យក្មេង និង​ជា​អ្នក​ចង់​មានការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ។ លោក​ថា ជា​អ្នកចូលរួម គឺជា​ជម្រើស​ថ្មី​ជា​សេចក្តី​សង្ឃឹម​ថ្មី តាម​វប្បធម៌​នយោបាយ​ថ្មី​ឆ្ពោះ​អនាគត​ថ្មី សំរាប់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិ​មនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា ។

មាន​តែ​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា​តែ​មួយ​គត់ និង​ទៀងទាត់​តែ​ប៉ុណ្ណោះ​ដែល​អាច​ធានា​សន្តិភាព​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍​ចេរភាព​រីក​ចម្រើន​រឹង​មាំ​យូរអង្វែង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ