ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវចោទ​​រំលោ.ភ​វែង​ហូរ​ដូច​ទឹក​…តែ​អ្វីដែល​ពិត គឺ​​នាងចង់លែង​ប្តីសោះ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រឿង​បែកធ្លាយ​មួយ​ត្រូវ​គេ​ដឹង​ថា ស្រី្ត​ម្នាក់​ដែល​ទើប​មានកូន​ខ្ចី​បាន​២​ខែ ​​​ត្រូវ​បុរស​ក្នុងភ​ូមិ​ម្នាក់​ចាប់រំលោភ​ម្តង ខណៈប្ដី​ជាប់រវល់​ទៅ​ធ្វើការ​ឆ្ងាយ​១០​ទៅ​២០​ថ្ងៃ​ទើបមក​ផ្ទះ​ម្ដង ។ ពាក់ព័ន្ធ​នឹង​​រឿងរ៉ាវ​​នេះ ត្រូវ​បាន​ប្ដី​ប្រពន្ធ​នេះ​ រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា…

ខេត្តរតនគិរី ៖ រឿង​បែកធ្លាយ​មួយ​ត្រូវ​គេ​ដឹង​ថា ស្រី្ត​ម្នាក់​ដែល​ទើប​មានកូន​ខ្ចី​បាន​២​ខែ ​​​ត្រូវ​បុរស​ក្នុងភ​ូមិ​ម្នាក់​ចាប់រំលោភ​ម្តង ខណៈប្ដី​ជាប់រវល់​ទៅ​ធ្វើការ​ឆ្ងាយ​១០​ទៅ​២០​ថ្ងៃ​ទើបមក​ផ្ទះ​ម្ដង ។ ពាក់ព័ន្ធ​នឹង​​រឿងរ៉ាវ​​នេះ ត្រូវ​បាន​ប្ដី​ប្រពន្ធ​នេះ​ រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រពន្ធ​អាយុ​៣០​ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិ​ចា​រ៉ា​យ ឯ​ប្ដី​អាយុ​៥៩​ឆ្នាំ ជា​ជនជាតិ​ចា​រ៉ា​យ​កាត់​វៀតណា​ម ។ គ្រួសារ​នេះ ​មានកូន​៤​នាក់​​ក្នុងបន្ទុក ប្ដី​ធ្វើការ​នៅ​អង្គការ​អភិរក្ស​ជលផល បរិស្ថានសត្វព្រៃ និង​ព្រៃឈើ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​អធិ ការកិច្ច ​និង​សវន​កម្ម​សាខា​ខេត្តរតនគិរី មាន​ទីតាំង​អង្គការ​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ។

បុរស​ជា​ប្ដី​រៀបរាប់​ប្រាប់​អ្នក​យក​ព័​ត័​មាន​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា​កន្លង​ទៅ រូប​គាត់​បាន​ចេញពីផ្ទះ​ទៅ​ស្នាក់​នៅ​ទីស្នាក់ការ​អង្គការ​រហូត​ដល់​ថ្ងៃ​ទី​៨ ខែឧសភា ទើប​ត្រឡប់​មកផ្ទះ​វិញ ។ គ្រាន់តែ​មក​ដល់​ផ្ទះ​ភ្លាម ​មិន​ទាន់​ទាំង​បាន​អង្គុយ​ស្រួលបួល​ផង ប្រពន្ធ​គាត់​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១ ខែឧសភា វេលា​ម៉ោង​១១​ម៉ោង​ព្រឹក ពេល​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង​ឲ្យ​កូន​តូច​អាយុ​២​ខែ​បៅ ខណៈ​កូន​៣​នាក់​ទៀត​ទៅ​រៀន​អស់ ស្រាប់តែ​បុរស​ម្នាក់​ឈ្មោះ រ​ចំ យ៉ អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ា​យ​ដូច​គ្នា បាន​ចូល​មក​ចាប់រំលោភ​រហូត​បាន​សម្រេច ។

ក្រោយ​ពី​ឮ​ប្រពន្ធ​ប្រាប់​បែប​នេះ ធ្វើ​ឲ្យ​រូប​គាត់​ខឹង​យ៉ាង​ខ្លាំង​ក៏​ទៅ​ដើរ​ស្វែងរក​បុរស​ឈ្មោះ រ​ច៉ យ៉ នោះ​និង​បាន​ប្រទះ​ឃើញ​កំពុង​នៅ​ក្នុងចម្ការ ក៏​យក​ម៉ូតូ​ជន​នេះ​ជិះ​សំដៅ​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​អណ្ដូង​មាស​ជាមួយ​ប្រពន្ធ​ដាក់​ពាក្យបណ្ដឹង​ពី​រឿងរ៉ាវ​ដែល​កើត​មាន ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា លុះ​ប្រមាណ​១០​ថ្ងៃ​ក្រោយមក បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នគរបាល​ស្រុក​ ក៏​បាន​កោះហៅ​ជនជាប់ចោទ​មក​អធិការដ្ឋាន​ដើម្បី​សាកសួរ ។

ជនជាប់ចោទ​បាន​ឆ្លើយ​ថា នៅ​ថ្ងៃ​ទី​១ ខែឧសភា វេលា​ម៉ោង​ប្រហែល​១១​ព្រឹក ខ្លួន​ពិតជា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​រង​គ្រោះ​ដេក និង​បាន​រួមរ័ក​មែន ហើយ​ក៏​មិនមែន​ជា​លើក​ទី​១​ទេ គឺជា​លើក​ទី​៣​ហើយ ដោយ​គ្មាន​អ្នក​ណា​បង្ខិតបង្ខំ​អ្នក​ណា​ទេ ។ រវាង​រូបគេ​និង​ស្ត្រី​រង​គ្រោះ បាន​លួច​ស្រឡាញ់​គ្នា​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។

លោក បុ​ិ​ច សុ​ឃឿ​ន អនុប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​អណ្តូង​មាស បាន​ឲ្យ​ដឹង​ថា បើ​និយាយ
​ឲ្យ​ខ្លី​ទៅ​ ស្ត្រី​ជា​ប្រពន្ធ​បាន​រៀប​រឿង​នេះ​ឲ្យ​ប្តី​ដឹង ក្នុង​គោលបំណង​ចង់​លែងលះ​ប្ដី​ មូលហេតុ​លោក​ប្ដី​មាន​ប្រពន្ធ​រហូត​ដល់​៩​នាក់ ។ ចំណែក​បុរស​ជា​ប្ដី ប្រាប់​អ្នក​យក​ព័ត៌មានថា គាត់​មាន​ប្រពន្ធ​រហូត​ដល់​៩​នាក់
​មែន ហើយ​ប្រពន្ធ​ដែល​ក្បត់​គាត់​នេះ​ ជា​ប្រពន្ធ​ទី​៨ ។

គាត់​បន្ត​ថា រឿង​ជនជាប់ចោទ​រំលោភ​ប្រពន្ធ​គាត់​នោះ បាន​ផ្សះផ្សា​គ្នា​អស់ហើយ ដោយ​ប្រពន្ធ​គាត់​សុខចិត្ត​ដក​ពាក្យបណ្តឹងបាន​សេចក្តី​ថា​ មិន​បាន​ប្ដឹង​ជន ជាប់ចោទ​ទៀត​ទេ ។ ចំណែក​រូប​គាត់​និង​ប្រពន្ធ​បាន​សុំ​ធ្វើការ​លែងលះ​គ្នា​ត្រឹម​មេ​ភូមិ ឯជនជាប់ចោទ​ស្ម័គ្រចិត្ត​ប្រគល់​ម៉ូតូ​ម៉ាក​វេ​វ​ពណ៌ខៀវ​អត់​ផ្លា​ក​លេខ​មួយ​គ្រឿង ឲ្យ​រូប​គាត់​ជា​ប្ដី​ដើម្បី​បញ្ចប់រឿង ។

ដោយសារ​មានការ​ព្រមព្រៀង​បែប​នេះ ស្ត្រីជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ដើម្បី​សុំ​សមត្ថកិច្ច​យក​ម៉ូតូ​មក​វិញ​ប្រគល់​ឲ្យ​ប្ដី ដែល​ប្រុស​ស្នេហ៍​សម្រេច​បញ្ចប់រឿង​ដោយ​ប្រគល់​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ឲ្យ​ទៅ​អតីត​ប្តី ។ ប៉ុន្តែ​ពេល​ទៅ​ដល់​អធិការដ្ឋានស្រុក នគរបាល​បាន​ប្រាប់​ថា បើ​ចង់បាន​ម៉ូតូ​វិញ​ ត្រូវ​មាន​លុយ​បង់​២​លាន​រៀល​ទើប​ឲ្យ បើអត់​មាន​លុយ​ទេ​ មិន​អាច​យក​ម៉ូតូ​បាន​
ទេ ។

ចម្លើយ​របស់​សមត្ថកិច្ច​មួយ​មា​៉​ត់​នេះ ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​មានរឿង​កាន់តែ​ធ្ងន់​ ជាមួយ​អតីត​បុរស​ជា​ប្ដី ដោយ​ឈ្លោះ​គ្នា​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង ។ ដោយឡែក លោក​បុ​ិ​ច សុ​ឃឿ​ន បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា រឿង​ចោទប្រកាន់​នគរបាល​ថា ទារ​លុយ​២​លាន​រៀល​ជា​ថ្នូរ​លោះ​ម៉ូតូ​នោះ​ ជា​រឿង​មិន​ពិត​ទេ ម៉ូតូ​ត្រ​ូវ​​ឈ្មោះ រ​ចំ យ៉​ យក​ទៅ​លក់​បាត់​ហើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ