ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុនតូយ៉ូតានឹងផលិត​យានយន្ត​ដំបូង​គេ​​​​ក្នុង​ប្រទេស​​មី​​យ៉ា​ន់​​ម៉ា

4 ឆ្នាំ មុន

យ៉ាំ​ង​ហ្គោ​ន​៖ ក្រុមហ៊ុន Toyota Motor Corporation (Toyota) បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​ក្រុម​ហ៊ុន Toyota Myanmar…

យ៉ាំ​ង​ហ្គោ​ន​៖ ក្រុមហ៊ុន Toyota Motor Corporation (Toyota) បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​ក្រុម​ហ៊ុន Toyota Myanmar Co Ltd (TMY) ដែល​ជា​ក្រុមហ៊ុន​ផលិត​យានយន្ត​ដំបូង​គេ​របស់​ខ្លួន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ជា​កន្លែង​ផលិត​រថយន្ត Hilux នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​ ។

បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota លក់​រថយន្ត Hilux, Vios, Rush និង​រថយន្ត​ដទៃ​ទៀត​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​ពឹងផ្អែក​លើ​ការ​នាំ​ចូល ប៉ុន្តែ​នឹង​បង្កើត​រោងចក្រ​ក្នុងស្រុក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន នា​ខែមិថុនា​ឆ្នាំ​នេះ​។

ការ​វិនិយោគ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន៥២​លាន​ដុល្លារ​អា​មេ​រិ​ក ​។ រោងចក្រ​នេះ ​គ្រោង​នឹង​ដំឡើង​រថយន្ត Hilux ប្រហែលជា​២.៥០០​គ្រឿង ជាមួយនឹង​ការ​ជួល​បុគ្គលិក​ប្រហែល​១៣០​នាក់ ​។

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​នេះ នឹង​កាន់កាប់​ភាគហ៊ុន​ចំនួន៨៥% ​នៅ​ក្រុមហ៊ុន Toyota របស់​មី​យ៉ា​ន់​ម៉ា ខណៈ​ដែល​ក្រុមហ៊ុន Toyota Tsusho Corporation នឹង​កាន់កាប់​ភាគហ៊ុន១៥%​។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន ក្រុមហ៊ុន Toyota បាន​និយាយ​ថា ខ្លួន​នឹង​លើកកម្ពស់​គំនិត​ផ្តួចផ្តើម ដែល​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​កាន់តែ​ច្រើន​ជ្រើសរើស​រថយន្ត Toyota នៅ​ក្នុង​ការ​រៀបចំ​សម្រាប់​ទីផ្សារ ដែល​សន្យា​ថា​ នឹង​បន្ត​រីក​ចម្រើន​ស្រប​តាម​កំណើនសេដ្ឋកិច្ច​។

ក្រុមហ៊ុន Toyota បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ រថយន្ត​ថ្មី​ចំនួន​ជាង១៨​ពាន់​គ្រឿង ត្រូវ​បាន​លក់​នៅ​មី​
យ៉ា​ន់​ម៉ា ដែល​មាន​ចំនួន២.១​ដង​ច្រើន​ជាង​ឆ្នាំ​មុន​ ។

អត្ថបទសរសេរ ដោយ