ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​ដាក់​ពន្ធ​ៗ…​ពេល​នេះ​មហាអំណាច​ចិន​លេង​មួយ​ក្បាច់​តប​អា​មេ​រិ​ក​វិញ

4 ឆ្នាំ មុន

បេ​កាំ​ង​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បង្កើន​ពន្ធ​ជា​ផ្លូវការ​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​ពួក​គេ​ត្រៀមខ្លួន​ចេញ​បញ្ជីខ្មៅ​ដែល​មានឈ្មោះ​ក្រុមហ៊ុន​បរទេស​ដែល​មិន​គួរ​ឲ្យ​ជឿជាក់​ដែល​អ្នកវិភាគ​និយាយ​ថា​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​បរទេស​ដែល​ឈប់​ផ្គត់ផ្គង់​ផលិតផល​ដល់​ក្រុមហ៊ុន…

បេ​កាំ​ង​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បង្កើន​ពន្ធ​ជា​ផ្លូវការ​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​ពួក​គេ​ត្រៀមខ្លួន​ចេញ​បញ្ជីខ្មៅ​ដែល​មានឈ្មោះ​ក្រុមហ៊ុន​បរទេស​ដែល​មិន​គួរ​ឲ្យ​ជឿជាក់​ដែល​អ្នកវិភាគ​និយាយ​ថា​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​បរទេស​ដែល​ឈប់​ផ្គត់ផ្គង់​ផលិតផល​ដល់​ក្រុមហ៊ុន Huawei ។

ពន្ធ​ថ្មី​នេះ​មាន​អត្រា​ពី ៥​ទៅ​២៥% និង​ត្រូវ​បាន​ប្រកាស​ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ដែល​បាន​តម្លើង​ពន្ធ​ពី​៥%​ទៅ ២៥% លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ ។ សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​បន្ត​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួក​គេ​សា​ជា​ថ្មី​កាលពី​ខែ​មុន​ពេល​ដែល​ការ​ចរចា​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ចប់​ដោយ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង ។

ភាព​តានតឹង​បាន​កើនឡើង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដាក់ Huawei ក្នុង​បញ្ជីខ្មៅ​ដែល​រឹត​បន្តឹង​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​នេ​ង​ក្រុមហ៊ុន​អា​មេ​រិ​ក ។ ដើម្បី​ឆ្លើយ​តប ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​នឹង​ចេញ​បញ្ជីខ្មៅ​មួយ​ដែរ​ដែល​មានឈ្មោះ​បុគ្គល​ដែល​មិន​អាច​ទុកចិត្ត​បាន​ដែល​លុប​បំបាត់​កិច្ចសន្យា​ពាណិជ្ជកម្ម និង​ឈប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចិន ។

លោក Andrew Polk ដែល​ជា​សេដ្ឋវិទូ​មួយ​រូប​មក​ពី Trivium China បាន​និយាយ​ថា វា​មាន​គោលដៅ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដល់ Huawei ដូច​ជា Intel, Qualcomm, ARM ជាដើម ដូច្នេះ​ក្រុមហ៊ុន​អ៊ឺ​រ៉ុ​ប កូរ៉េ​ខាង​ត្បូ​អ និង​ជប៉ុន​ប្រហែលជា​ត្រូវ​តែ​ពិចារណា​សា​ជា​ថ្មី​ពី​ការ​អនុវត្ត​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក​ឬទេ ។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​ចង់​ធ្វើ​ឲ្យ​ការ​កាត់​ផ្តាច់ទំនាក់ទំនង​អាជីវកម្ម​ជាមួយនឹង Huawei ក្លាយជា​ជម្រើស​ដ៏​ពិបាក​មួយ ។

សារព័ត៌មាន​ក្នុងស្រុក Global Times បាន​និយាយ​ថា​បញ្ជីខ្មៅ​ថ្មី​នឹង​ក្លាយជា​ឧបសគ្គ​ការពារ​ក្រុមហ៊ុន​ចិន​។ ប៉ុន្តែ​អតីតមន្ត្រី​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​បន្ត​កើត​មាន​ឡើង​រាប់​ទស​វត្ស​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ