រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិ​ក​ស៊ិ​ក​នឹង​ជួប​ភាគី​អា​មេ​រិ​ក​ដើម្បី​ចរចា​ពី​ពន្ធ


ម៉ិ​ក​ស៊ិ​ក ៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា រដ្ឋមន្ត្រី​សេដ្ឋកិច្ច Graciela Marquez របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ឲ្យ​ដឹង​ថា​អ្នកស្រី​នឹង​ជួប​ជាមួយនឹង​លោក Wilbur Ross ដែល​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ដើម្បី​ចរចា​ពី​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គម្រាម​ថា នឹង​ដាក់​ពន្ធ ៥% លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​នឹង​កើនឡើង​បន្តិច​ម្តង​រហូត​ដល់ ២៥% ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​មិន​ទប់ស្កាត់​ការ​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហរដ្ឋអាមេរិក​។

អ្នកស្រី Marquez មិន​បាន​ប្រាប់​បន្ថែម​ពី​បញ្ហា​ដែល​អ្នកស្រី​នឹង​ចរចា​ជាមួយ​លោក Ross ទេ ប៉ុន្តែ​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador របស់​ម៉ិ​ក​ស៊ិ​ក​ជឿជាក់​ថា​ពួក​គេ​អាច​ស្វែងរក​វិធី​ក្នុង​ការ​ជៀសវាង​ការ​បង់ពន្ធ​បាន​។

លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​បង្កើន​ការ​វាយប្រហារ​លើ​បញ្ហា​អន្តោប្រវេសន៍​កាលពី​ថ្ងៃអាទិត្យ​បើ​ទោះជា​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador ព្យាយាម​និយាយ​ចរចា​ពិតមែន​ក្តី​។

លោក​ត្រាំ​បាន​និយាយ​លើ Twitter របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ថា «​ប្រជាជន​បាន​និយាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​យើង​គួរតែ​និយាយ​ជាមួយ​ម៉ិ​ក​ស៊ិ​ក ។ បញ្ហា​គឺ​ម៉ិ​ក​ស៊ិ​ក​ជា​អ្នក​កេង​ប្រ​វ័​ញ្ជ​សហរដ្ឋអាមេរិក ដែល​តែងតែ​ទាញ​អត្ថប្រយោជន៍​ទៅ​ប៉ុន្តែ​មិន​ដែល​ឲ្យ​មក​សហរដ្ឋអាមេរិក​វិញ​ទេ​»​។

លោក​បាន​ព្រមាន​ថា ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​មិន​បញ្ឈប់​ការ​ឈ្លានពាន​នេះ​ទេ លោក​នឹង​ប្រើ​ពន្ធ​ដើម្បី​នាំ​យក​ក្រុមហ៊ុន និង​ការងារ​ដែល​ត្រូវ​បាន​ប្តូរ​ទៅ​ម៉ិ​ក​ស៊ិ​កមក​កាន់​សហរដ្ឋអាមេរិក​វិញ​ ។ ការ​គម្រាមកំហែង​ក្នុង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក​ដែល​ចាប់ផ្តើម​ពី​៥​ទៅ ២៥% ដែល​នឹង​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​ទី​១០ មិថុនា ខាង​មុខ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ វា​ក៏​បាន​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​ដែល​កំពុង​តែ​ជួប​ប្រទះ​ឧបសគ្គ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែរ​។

ភ្នាក់ងារ​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ខាងលើ​ត្រូវ​បាន​ប្រឆាំង​ដោយ​លោក Steven Mnuchin ដែល​ជា​រដ្ឋមន្ត្រី​រតនាគារ លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម​ន្ម​អា​មេ​រិ​ក និង​លោក Jared Kushner ដែល​ជា​កូនប្រសារ​របស់​លោក​ត្រាំ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ