សេអ៊ូល៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញកាលពីថ្ងៃទី២ មិថុនា កន្លងមកនេះបានឲ្យដឹងថា សមាគមន៍ដឹកជញ្ជូនតាមផ្លូវអាកាសបានឲ្យដឹងថា ការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ព្រមទាំងកំណើនតម្លៃប្រេងឥន្ធនៈនឹងបន្តប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំនេះ ។
ការព្រមានខាងលើត្រូវបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកដែលបានប្រកាសពីការព្យាករណ៍ថាប្រាក់ចំណេញសរុបក្នុងឆ្នាំ២០១៩ ស្មើ២៨ប៊ីលានដុល្លារ ឬទាបជាងការព្យាករណ៍នៅខែធ្នូ ដែលស្មើ៣៥.៥ប៊ីលានដុល្លារ ។
ទស្សនៈវិស័យនេះត្រូវបានជំរុញដោយកំណើនការចំណាយជាច្រើនដូចជាពលករ ប្រេងឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ សមាគមន៍ខាងលើបានបន្ថែមថាការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទំឫងពីរក៏មិនបានជួយដល់ទស្សនៈវិស័យខាងលើដែរ ។
លោក Alexandre de Juniac ដែលជាប្រធានសមាគមន៍ខាងលើបាននិយាយថា «ការអន់ថយនៃការធ្វើពាណិជ្ជកម្មជុំវិញពិភពលោកអាចនឹងបន្តកើតមានឡើងខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនកាន់តែតានតឹងឡើង»។ លោកបានបន្ថែមថា «វាប៉ះពាល់ដល់អាជីវកម្មដឹកជញ្ជូនទំនិញច្រើនជាងគេ ប៉ុន្តែចរចាចរអ្នកដំណើរក៏អាចត្រូវបានប៉ះពាល់ដែលខណៈដែលភាពតានតឹងកើនឡើង»។
លោក Brian Pearce ដែលជាប្រធានសេដ្ឋវិទូនៅសមាគមន៍នេះបានព្យាករណ៍ថាចរចាចរដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងឆ្នាំនេះប្រហែលជាមិនអាចកើនឡើងទេព្រោះតែទទួលរងពីពន្ធពាណិជ្ជកម្មដែលត្រូវបានអនុវត្តកាលពីឆមាសទី១នាឆ្នាំ ២០១៨កន្លងមក ។ តំបន់អាស៊ីប៉ាស៊ីហ្វិកដែលស្មើ ៤០%នៃចរាចរណ៍ដឹកជញ្ជូនទំនិញសរុបកំពុងតែស្ថិតក្រោមសម្ពាធ ។
លោក Pearce បាននិយាយថា «ទំនិញគឺជាកត្តាដ៏សំខាន់ដល់កម្រិតដែលការអន់ថយនៃការធ្វើពាណិជ្ជកម្ម និងហានិភ័យនៃការធ្វើពាណិជ្ជកម្មប៉ះពាល់ដល់ប្រាក់ចំណេញក្នុងតំបន់នេះទាំងស្រុង»។ លោកបានកត់សម្គាល់ថាប្រទេសអាស៊ីដូចជាឥណ្ឌា និងប្រទេសចិននឹងមើលឃើញមានការលូតលាស់ក្នុងផ្នែកអាជីវកម្មដឹកអ្នកដំណើរ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ