ខេត្តព្រះសីហនុ ៖ យ៉ាងណាក៏ដោយ ជនដៃដល់ជាឃាតករឈ្មោះ ឈឹម វិចិត្រ អាយុ៣១ឆ្នាំរូបនេះ មិនត្រូវបាននាំខ្លួនទៅធ្វើត្រាប់ពីការសម្លាប់ក្មេង២នាក់បងប្អូន នៅចំណុចផ្ទះកើតហេតុក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទេ ក្រោយសមត្ថកិច្ចសម្រេចហើយនោះ ។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេ នីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់តាមបណ្ដាញព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី០៣ មិថុនា នេះ ។ គួររំលឹកថា ៖ មកដឹងចម្លើយជនកំណាចនេះ…កាលធ្វើសកម្មភាពរំលោភនិងសម្លាប់បែបណា?
ប្រភពឱ្យដឹងទៀតថា ការដែលមិននាំឃាតករទៅធ្វើត្រាប់ គឺដោយសារនៅចំណុចផ្ទះកើតហេតុ មានមនុស្សជិត១ពាន់នាក់ឯណោះ កំពុងរង់ចាំ ។ ហើយដោយខ្លាចមានការប៉ះទង្គិចណាមួយ ឬអាចកើតកំហឹងលើឃាតករនេះទប់លែងបាន ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ