ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​សព​ឡើង​ផ្អើល​ឆោឡោ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​លង់ទឹក​ស្លាប់ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​លង់ទឹក​ស្លាប់ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា សព​មានឈ្មោះ​ឡុ​ន នៅ អាយុ​២៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុក​កំណើត​ភូមិ​ក្រាំ​ស្គៀ ឃុំ​ក្រាំង​ស្គៀ ស្រុក​ទឹកផុស ខេត្ដកំពង់ឆ្នាំង ។ ករណី​សព​នេះ​សង្ស័យ​ភ័យ​នគរបាល​ចុះ​បង្ក្រាប​គ្រឿង​ញឿ​ន​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​០២ ខែ​នេះ ដោយ​យប់​នោះ​កម្លាំង​នគរបាល​បាន​ចុះ​ល្បាត ហើយ​ក៏​បានឃើញ​ជន​ខាងលើ និង​បក្សពួក​២​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស្រា និង​ទៅ​សេព​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ខាងលើ ចឹ​ង​ហើយ​កម្លាំង​នគរបាល​បាន​ដេញ និង​ចាប់ខ្លួន​បាន​ម្នាក់ និង​២​នាក់​ទៀត​បាន​រត់​ហើយ​ទៅ​លោត​ចុះ​ក្នុង​ទឹក​ខាងលើ ។

ក្នុង​ខណៈនោះ​នគរបាល​ក៏​បាន​ព័ទ្ធ​ដែរ តែ​រក​មិនឃើញ​ចឹ​ង​ហើយ​ក៏​បាន​បាត់​ខ្លួន​ទាំង​២​នាក់​តែ​ម្តង ។ ដោយឡែក​ព្រឹក​មិ​ញ​នេះ​ក៏​បាន​ប្រទះ​ឃើញ​សព​ម្នាក់ និង​ម្នាក់​ទៀត​តាម​ការ​សន្និដ្ឋាន​អាច​រត់​រួច ។ បញ្ជាក់ ចំណែក​ក្នុង​ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​ក៏​មានការ​ផ្ទុះអាវុធ​ដែរ ហើយ​ជន​ទាំង​៣​ខាងលើ​ក៏​បាន​ភ័យ​រត់​ផង​ដែរ ។ នគរបាល​បាន​សន្និដ្ឋាន​ថា ដោយ​ពួក​គេ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​លោតទឹក​ចឹ​ង​ហើយ​បានជា​ស្លាប់​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ