ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពពែ​ស្ទើរ​អស់​ដី​រស់នៅ​…​ព្រោះ​អ្វី?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ការ​ប្រកប​មុខ​របរ​ចិញ្ចឹមសត្វ​ពពែ​លក់​របស់​ជនជាតិ​ខ្មែរ​អុិស្លា​ម​មួយ​ចំនួន នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺ​មានការ​ថយ​ចុះ និង​ខ្លះ​បាន​បោះបង់​មុខ​របរ​មួយ​នោះ​ចោល ព្រោះ​មិនសូវ​មាន​ទីផ្សារ ម្យ៉ាង ទៀត ដោយសារ​តែ​ការ​អភិវឌ្ឍន៍…

រាជធានី​ភ្នំពេញ ៖ ​ការ​ប្រកប​មុខ​របរ​ចិញ្ចឹមសត្វ​ពពែ​លក់​របស់​ជនជាតិ​ខ្មែរ​អុិស្លា​ម​មួយ​ចំនួន នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺ​មានការ​ថយ​ចុះ និង​ខ្លះ​បាន​បោះបង់​មុខ​របរ​មួយ​នោះ​ចោល ព្រោះ​មិនសូវ​មាន​ទីផ្សារ ម្យ៉ាង ទៀត ដោយសារ​តែ​ការ​អភិវឌ្ឍន៍ ​ពុំ​មាន​ដី​វាល​សម្រាប់លែង​ពពែ​អោយ​ស៊ី​ស្មៅ​ទៀត​នោះ​ទេ​។​ ទោះបី​យ៉ាងណា ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​សត្វ​ពពែ​លក់​នៅ​តែ​មាន ហើយក៏បាន​ជំរុញ​នូវ​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

ជួប​ជាមួយ​កោះសន្តិភាព លោក​ស៊ឹ​ម ហូ​សាន់ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អុិស្លា​ម មាន​លំនៅ​ភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌប្ញ​​ស្សី​កែវ​បានអោយ​ដឹង​ថា លោក​បាន​ប្រកប​មុខ​របស់​ចិញ្ចឹម​សត្វ​ពពែ ដើម្បី​លក់ ​និង​បោះ​ឱ្យ​ម៉ូយ​ នៅ​តាម​ហាង​នានា មានរយៈពេល​ប្រមាណ​៣០​ឆ្នាំ​មក​ហើយ តែ​ប​ច្ចប្ប​ន្ន ពពែ​មិនសូវ​មាន​ទីផ្សារ​នោះ​ទេ នៅ​ក្នុង​១​អាទិត្យ លក់ដាច់​បាន​ប្រមាណ​២​ទៅ​៣​ក្បាល​ប៉ុណ្ណោះ ដោយ​មាន​ម៉ូយ​ទៅ​ទិញ​ដល់​ផ្ទះ ក្នុង​១​គីឡូក្រាម តម្លៃ​៥​ដុល្លារ ​ទៅ​៦,៥០​ដុល្លារ ពពែ​ញីថោក​ជា​ឈ្មោល ។ ដោយឡែក ពពែ​ធ្វើ​រួច​មាន​តម្លៃ​១​គីឡូក្រាម១១​ដុល្លារ ។

លោក​​បន្ត​​ថា កាលពី​ឆ្នាំ​កន្លង ពពែ​លក់ដាច់​ណាស់ នៅ​ក្នុង​ខែ​បុណ្យ​លក់​អស់​ប្រមាណ​៥០​ទៅ​៦០​ក្បាល និង ថ្ងៃ​ធម្មតា ក្នុង​ស​ប្តា​ហ៍​លក់​បាន​ប្រមាណ​ជាង​១០​ក្បាល ដោយ​សារ​តែ​មាន​ទីផ្សារ ។ ហើយ​ភ្ញៀវ​ភាគច្រើន ដែល​មក​ទិញ​យក​ទៅ​លក់​នៅ​តាម​ហាង និង​ជនជាតិ​បរទេស ពួក​ស្បែក​ខ្មៅ​ចូល​ចិត្ត​ណាស់ ទិញ​យក​ទៅ​ដុត ស្ល​ការី​ជាដើម ។​

កាលនោះ គាត់​បាន​ចិញ្ចឹម​ពពែ​ប្រមាណ​១៨០​ក្បាល តែ​ឆ្នាំ​នេះ គាត់​ចិញ្ចឹម​តែ​ប្រមាណ​៣០​ក្បាល ក្នុង​នោះ​មេ​ប្រមាណ​១០​ក្បាល និង​កូន​ប្រមាណ​២០​ក្បាល​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ