លោក Pham Hong Hai ដែលជានាយកប្រតិបត្តិរបស់ធនាគារ HSBC Viet Nam បាននិយាយថា «ការផ្លាស់ប្តូរនៃការធ្វើពាណិជ្ជកម្មពិភពលោកកំពុងតែបង្កឲ្យអាជីវកម្មត្រួតពិនិត្យការវិនិយោគលើខ្សែសង្វាក់ផ្គត់ផ្គង់ និងយុទ្ធសាស្ត្រសមត្ថភាពផលិតកម្មសាជាថ្មី ប៉ុន្តែពួកយើងមិនទាន់មើលឃើញការផ្លាស់ប្តូរធំមកកាន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងផ្នែកដទៃនៃពិភពលោកទេ»។
លោក Hai បានបន្តថា «ការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់គឺជានិន្នាការដែលកើតមានឡើងជាច្រើនឆ្នាំមកហើយព្រោះតែបម្លាស់ប្តូររចនាសម្ព័ន្ធនៃបច្ចេកវិទ្យាក្នុងការផលិត ការចំណាយផ្នែកពលកម្ម និងទីផ្សារថ្មីៗ។ ក្នុងកំឡុងពេល១០ឆ្នាំមកនេះ អាស៊ាន និងវៀតណាមត្រូវបានចាត់ទុកជាជម្រើសទីតាំងផលិតកម្មដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនពហុជាតិ…»។
ចែករំលែកព័តមាននេះ