ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សុខភាព​ផ្លូវចិត្ត​ព្រោះ​មិន​ស្តាយ​អតីតកាល​តាម​ខ្លួន

4 ឆ្នាំ មុន

អ្នក​មានធម៌​រមែង​មាន​ឥស្សរភាព​លើ​កិលេស​និង​អាសវៈ​ទាំងពួង និង​ជា​អ្នកមាន​សុខភាព​ផ្លូវ​ចិត្តល្អ ព្រោះ​មិន​នឹក​ស្តាយ​រឿងរ៉ាវ​ក្នុង​អតីតកាល​តាម​ជាប់​ខ្លួន និង​មិន​រំពឹងគិត​ទៅ​ដល់​អនាគត គឺ​មានជីវិត​រស់នៅ​តែ​ជាមួ​យនឹង​ខណៈ​ពេល​បច្ចុប្បន្ន​តែ​ម្យ៉ាង​គត់ ។ បើ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា អ្នក​ស្គាល់​ធម៌អាថ៌​មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​រមែង​មើលឃើញ​នូវ​អាថ៌​កំបាំង​របស់​ធម្មជាតិ ហើយ​រីករាយ​ជាមួយ​សភាវៈ​ទាំងឡាយ​ដោយ​ចិត្ត​ដ៏​បរិសុទ្ធ ប្រាសចាក​នូវ​គំនិត​ថា…

អ្នក​មានធម៌​រមែង​មាន​ឥស្សរភាព​លើ​កិលេស​និង​អាសវៈ​ទាំងពួង និង​ជា​អ្នកមាន​សុខភាព​ផ្លូវ​ចិត្តល្អ ព្រោះ​មិន​នឹក​ស្តាយ​រឿងរ៉ាវ​ក្នុង​អតីតកាល​តាម​ជាប់​ខ្លួន និង​មិន​រំពឹងគិត​ទៅ​ដល់​អនាគត គឺ​មានជីវិត​រស់នៅ​តែ​ជាមួ​យនឹង​ខណៈ​ពេល​បច្ចុប្បន្ន​តែ​ម្យ៉ាង​គត់ ។

បើ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា អ្នក​ស្គាល់​ធម៌អាថ៌​មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​រមែង​មើលឃើញ​នូវ​អាថ៌​កំបាំង​របស់​ធម្មជាតិ ហើយ​រីករាយ​ជាមួយ​សភាវៈ​ទាំងឡាយ​ដោយ​ចិត្ត​ដ៏​បរិសុទ្ធ ប្រាសចាក​នូវ​គំនិត​ថា អញ អ្វី​ៗ​ជា​របស់​អញ របស់​យើង របស់​ពួក​យើង ជា​អ្នក​រីករាយ​ជាមួយ​ជីវិត​ដ៏​ផូរផង់ ជា​អ្នក​សង្រួម​ឥន្ទ្រិយ​ល្អ​ហើយ មាន​តែ​សេចក្តី​ស្ងប់ចិត្ត មិន​មាននូវ​ការ​ខ្វាយខ្វល់​រឿង​លាភសក្ការៈ​អ្វី​ឡើយ ។

នៅ​ពេល​ចិត្ត​មិន​មាន​សេចក្តី​លោភ សេចក្តី​ក្រោធ និង​សេចក្តី​វង្វេង ជា​អ្នក​មិន​ប្រកាន់ខ្លួន មិន​ចេះ​មោះហ្មង​ក្នុង​អារម្មណ៍​ដូច្នេះ​ហើយ ក៏​រមែង​ជា​អ្នក​រស់នៅ​ដោយ​ចិត្ត​បរិសុទ្ធ និង​បានជា​ទីស្រឡាញ់​នៃ​អ្នកផង​ទាំងពួង​គ្រប់​ទិស​ទី ព្រោះតែ​អំណាច​នៃ​ចិត្តមេត្តា ករុណា មានការ​យល់ចិត្ត យល់​ថ្លើម​អ្នក​ដទៃ និង​មានចិត្ត​ទូលាយ​ជួយ​អ្នក​ដទៃ​ដោយ​ភក្តីភាព​មិន​គិត​ពី​ផលប្រយោជន៍​នោះ ។