ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ បច្ចុប្បន្ននេះអ្នកមានមធ្យមបានកំពុងកើតមានសន្ទុះខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ជីវភាព​អ្នកមាន​កម្រិត​ធ​ម្យ​ម​បាន​មាន​សន្ទុះ​កើត​ខ្លាំង ដែល​អ្នក​ទាំងនោះ​ក៏​បាន​ចូល​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាមួយ​អ្នកមាន​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ជីវភាព​អ្នកមាន​កម្រិត​ធ​ម្យ​ម​បាន​មាន​សន្ទុះ​កើត​ខ្លាំង ដែល​អ្នក​ទាំងនោះ​ក៏​បាន​ចូល​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាមួយ​អ្នកមាន​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ​៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា ប​ច្ចប្ប​ន្ន​នេះ​អ្នកមាន​ជីវភាព​មធ្យម​មាន​សន្ទុះ​កើតឡើង​យ៉ាង​ខ្លាំង​ដែល​អ្នកមាន​ជីវភាព​ធ​ម្យ​ម​ទាំងនេះ​ក៏​បាន​ចូលរួម​ជាមួយ​អ្នកមាន​បច្ចុប្បន្ន​ក្នុង​ការ​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។

សម្តេច​បាន​លើក​ឡើង​ថា នៅ​សង្គម​បច្ចុប្បន្ន​នេះ​មិន​អាច​ឲ្យ​អ្នកមាន​ជីវភាព​ក្រីក្រ​ឲ្យ​មាន​ជីវភាព​មាន​មធ្យម ឬ​ក្លាយជា​មាន​ដូច​គ្នា​បាន​នោះ​ទេ ។ មាន​តែ​របប​ដែល​ដឹកនាំ​ដោយ​ប៉ុ​ល ពត តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ជីវភាព​ដូច​គ្នា​ដោយ​ជំលៀស​ពី​ទីក្រុង​ភ្នំពេញ​ទៅ​តាម​ជនបទ ឬ​ផ្លាស់​ប្តួ​រ​ទីលំនៅ​ពី​កន្លែង​មួយ ។ លើស​ពី​នេះ​រហូត​ដល់​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា​រវាង​គ្រួសារ និង​ការ​រ​ជ្រើសរើស​គូ​អនាគត​ជាដើម ។ សម្តេច​ថា នៅ​សម័យ​ប៉ុ​ល ពត មិន​បាន​ផ្តល់​ឱកាស​ឲ្យ​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​អង្គការ​ជា​អ្នក​ចាត់តាំង​ជ្រើសរើស​គូស្រករ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ