ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cee Siwat ទម្លាយ​ឱ្យ​ពី​ហេតុផល​ដែល​លោក​មិន​មានកូន

4 ឆ្នាំ មុន

ថៃ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ Cee Siwat តារា​សម្ដែង​និង​ជា​តារាចម្រៀង វ័យ 37 ឆ្នាំ របស់​ប៉ុស្តិ៍​លេខ 7…

ថៃ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ Cee Siwat តារា​សម្ដែង​និង​ជា​តារាចម្រៀង វ័យ 37 ឆ្នាំ របស់​ប៉ុស្តិ៍​លេខ 7 ថៃ បាន​ចូលរួម​ក្នុង​កម្មវិធី ទូរទស្សន៍​មួយ​របស់​ថៃ គឺ​កម្មវិធី ‘3 Zaap’ ត្រូវ​បាន​ចោត​សួរ​ថា​ហេតុ​អ្វី​បានជា​នៅ​តែ​មិន​ទាន់​មានកូន ក្រោយ​ពី​រៀប​ការ​នឹង Amy Klinpratoom (​តារា​សម្ដែង​វ័យ 36 ឆ្នាំ​) រយៈពេល 5 ឆ្នាំ​មក​ហើយ​នោះ​។

ពិធី​ការិនី ឈុ​ម​ភូ អា​រ៉ៈ​យ៉ា សួរ​លោក​ថា​៖ «​ពេល​ណា​ទើប​លោក​ចង់បាន​កូន​ក្រោយ​ពី​រៀប​ការ​ហើយ 5 ឆ្នាំ​នោះ?»

លោក​ក៏​បាន​តប​ថា​៖ «​តាម​ពិត​ទៅ ខ្ញុំ​ព្រម​ជា​និច្ច​សម្រាប់​ការ​មានកូន​។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​កូន​ៗ​របស់​តារា​ៗ​ផ្សេង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ក៏​ចង់​មានកូន​ដែរ​។ សម្រាប់​ភរិយា​ខ្ញុំ Amy Klinpratoom ទៅ​វិញ​ទេ គឺ​នាង​នៅ​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​រឿង​មានកូន​នៅឡើយ ហេតុនេះ​ហើយ​ទើប​យើង​មិន​ទាន់​មានកូន​។ ខ្ញុំ​រង់ចាំ​នាង​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ