ដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនឱ្យខ្ពស់ត្រដែត។ អក្ខរព្យញ្ជនៈទាំង៣៣តួត្រូវបានបែងចែកទៅតាមកម្លាំងថ្ងៃទាំង៧ងាយស្រួលលោកអ្នកជ្រើសរើសឈ្មោះកូនឱ្យត្រូវទៅតាមតម្រាក្បួនច្បាប់ ៖
ថ្ងៃចន្ទមានអក្សរ៥តួ ក ខ គ ឃ ង, ថ្ងៃអង្គារមានអក្សរ៥តួ ច ឆ ជ ឈ ញ, ថ្ងៃពុធមានអក្សរ៥តួ ដ ឋ ឌ ឍ ណ, ថ្ងៃពុធពេលយប់មានអក្សរ៤តួ យ រ ល វ, ថ្ងៃព្រហស្បតិ៍មានអក្សរមានអក្ស៥តួ ប ផ ព ភ ម, សុក្រមានអក្សរ៣តួ ស ហ ឡ, ថ្ងៃសៅរ៍មានអក្សរ៥តួ ត ថ ទ ធ ន និងអាទិត្យមានអក្សរ ៨តួ អ អា អិ អី អុ អូ អេ អោ ។
តទៅនេះនឹងមានការស្រាវជ្រាវរាវរកឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅតាំងពីអក្សរ ក រហូតដល់អក្សរ អ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
កុមារ- ជាឈ្មោះសាមញ្ញបំផុតមិនពិបាកយល់គឺសំដៅទៅលើក្មេងប្រុស រាជកុមារ បុត្រារបស់សេ្តច បើស្រី កុមារី ។
កុមុទ- ផ្កាឈូកក្រហមមួយប្រភេទ ។ ឈ្មោះនេះចាស់បុរាណចូលចិត្តដាក់ឱ្យកូនប្រុសស្រីព្រោះមានន័យល្អ ប៉ុន្តែសម្រាប់កុលបុត្រ-ធីតាជំនាន់ក្រោយហាក់ឃ្លាតឆ្ងាយបន្តិចហើយ ។
កុម្ភៈ- មានន័យប្រាកដគឺ ក្អម, ឆ្នាំង ។ ជាឈ្មោះខែទី២ ដាក់ឈ្មោះកូនណាដែលកើតនៅខែទី២ថា កុម្ភៈក៏ល្អ ងាយស្រួលចំណាំ ។
កុលធីតា- កូនស្រីនៃអ្នកមានត្រកូលខ្ពង់ខ្ពស់ បើកូនប្រុសជាកុលបុត្រ ។
កុលាប- ឈ្មោះដើមផ្កាមួយប្រភេទដែលមានសន្តានជាវល្លិ ដើមមានបន្លា និងមានក្លិនក្រអូប។ ឈ្មោះកុលាបគ្រាន់តែឮគួរឱ្យស្រឡាញ់ពន់ពេក ពីរោះចាប់ចិត្ត ។
កេសរ- កេសរផ្កា, លម្អងផ្កា។ ឈ្មោះនេះស័ក្តិសមបំផុតសម្រាប់កូនស្រី ។
កែវ- រតនវត្ថុដែលមានសាច់រឹង ហើយស្រួយ ដែលមានលក្ខណៈភ្លឺឆ្លុះ, ជាវត្ថុមានតម្លៃ។ អាចជាឈ្មោះកូនស្រីពីរោះជាង គេហៅស្រីកែវ ឮពីរោះហើយស្រាល ។ នៅមានត…
ចែករំលែកព័តមាននេះ