ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អា​មេ​រិ​ករង​ការ​វាយប្រហារ​នៅ​ហុង​ឌូ​រ៉ា​ស

4 ឆ្នាំ មុន

ប្រទេស​ហុង​ឌូ​រ៉ា​ស ៖ បណ្ដា​មនុស្ស​បិទមុខ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា បាន​វាយប្រហារ​ដោយ​ដុត នៅ​មុខ​​មាត់ទ្វារ​ស្ថានទូត​អា​មេ​រិ​ក ប្រ​ចាំំ​ក្រុង​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា​រដ្ឋធានី​ហុង​ឌូ​រ៉ា​ស នៅ​ខាងក្រៅ​បាតុកម្ម​២​ថ្ងៃ​ជាប់​គ្នា ប្រឆាំង​ការ​កែទម្រង់​ផ្នែក​រដ្ឋ​។ បាតុករ​ប្រមាណ​ជា​១០.០០០​នាក់​ពិសេស​បណ្ដា​គ្រូពេទ្យ បុគ្គលិក​សិក្សា​និង​និស្សិត…

ប្រទេស​ហុង​ឌូ​រ៉ា​ស ៖ បណ្ដា​មនុស្ស​បិទមុខ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា បាន​វាយប្រហារ​ដោយ​ដុត នៅ​មុខ​​មាត់ទ្វារ​ស្ថានទូត​អា​មេ​រិ​ក ប្រ​ចាំំ​ក្រុង​តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា​រដ្ឋធានី​ហុង​ឌូ​រ៉ា​ស នៅ​ខាងក្រៅ​បាតុកម្ម​២​ថ្ងៃ​ជាប់​គ្នា ប្រឆាំង​ការ​កែទម្រង់​ផ្នែក​រដ្ឋ​។

បាតុករ​ប្រមាណ​ជា​១០.០០០​នាក់​ពិសេស​បណ្ដា​គ្រូពេទ្យ បុគ្គលិក​សិក្សា​និង​និស្សិត ទាមទារ​ឲ្យ​បោះបង់​ចោល​ក្រិ​ត្យ​២​របស់​រដ្ឋាភិបាល​ដែល​គ្រោង ធ្វើ​ឯកជន​ភាវូបនីយកម្ម​សេវាកម្ម​សុខា​បាល​និង​អប់រំ​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ​។

នៅ​ស្ថានទូត​អា​មេ​រិ​ក​ពួក​អ្នក​ពន្លត់ភ្លើង​បាន​លើក​មក​ពន្លត់ភ្លើង​ដែល​គេ​ដុត​មាត់ទ្វារ​ស្ថានទូត នាំ​ឲ្យ​មាត់ទ្វារ​នោះ​រង​ការ​ខូចខាត តែ​ពុំ​បណ្ដាល​ឲ្យ​អគារស្ថាន​ទូត​រង​ការ​ខូចខាត​ឡើយ​។ បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ​ស្ថានទូត​អា​មេ​រិ​កបាន​ចេញ​សេចក្ដី​ប្រកាស​មួយ ស្នើ​ដល់​ពលរដ្ឋ​ហុង​ឌូ​រ៉ា​ស​កុំ​ប្រព្រឹត្ត​អំពើ​ហិង្សា​។
យោង​តាម​ប៉ូលិស​ថា​បុរស​ម្នាក់​អាយុ​២៣​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​។

ពួក​បាតុករ​បាន​ចោទប្រកាន​ពី​ការ​លួច​បញ្ចូល​មនុស្ស​របស់​រដ្ឋាភិបាល​មក​ក្នុង​ជួរ​បាតុករ ទើប​មាន​ឧប្បត្តិ​ហេតុ​បែប​នេះ​។ មុន​នេះ​ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​រដ្ឋធានី ហើយ​រង​កា​រប​ង្រា​ប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប​ខាង​សិទ្ធិ​មនុស្ស សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជ្រុល​ហួស ហេតុ​និង​ប្រើប្រាស់​អាវុធ ពី​សំណាក់​កងកម្លាំង​ប៉ូលិស​មួយ​ចំនួន ប្រឆាំង​ពួក​បាតុករ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ