ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កម្ពុជា​បែកគំនិត​រក​ចំណូល​ពី​វិស័យ​ដីធ្លី​កាន់តែ​ច្រើន តែ​អ្នក​បរាជ័យ​ក៏​មាន​ច្រើន​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​សំណង់ និង​អចល​ទ្រព្យ​នូវ​តែ​រក្សា​បាន​នឹង​កំពុង​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន ពិសេស​តម្រូវការ​និង​តម្លៃ​ដីធ្លី​កើន​បន្ត​មាន​សុខភាព​ល្អ គេ​សង្កេត​ឃើញ​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ​កាន់តែ​ច្រើន​បាន​បែកគំនិត ឬ​នាំ​គ្នា​រក​ចំណូល​ពី​វិស័យ​ដីធ្លី​នេះ បើ​ទោះបី​ខ្លួនឯង​មិន​មានចំណេះ​ដឹង​ដូច​ទៅ​នឹង​ក្រុម​អ្នកជំនាញ​ក៏​ដោយ​។ ទន្ទឹម​នឹង​ការ​ចាត់​ទុក​វិស័យ​ដីធ្លី…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​សំណង់ និង​អចល​ទ្រព្យ​នូវ​តែ​រក្សា​បាន​នឹង​កំពុង​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន ពិសេស​តម្រូវការ​និង​តម្លៃ​ដីធ្លី​កើន​បន្ត​មាន​សុខភាព​ល្អ គេ​សង្កេត​ឃើញ​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ​កាន់តែ​ច្រើន​បាន​បែកគំនិត ឬ​នាំ​គ្នា​រក​ចំណូល​ពី​វិស័យ​ដីធ្លី​នេះ បើ​ទោះបី​ខ្លួនឯង​មិន​មានចំណេះ​ដឹង​ដូច​ទៅ​នឹង​ក្រុម​អ្នកជំនាញ​ក៏​ដោយ​។

ទន្ទឹម​នឹង​ការ​ចាត់​ទុក​វិស័យ​ដីធ្លី និង​អចល​ទ្រព្យ​ជា​ការងារ​សំខាន់​និង​មាន​ទាំង​អ្នកសិល្បៈ អ្នកបម្រើ​ការងារ​នៅ​ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ឋ​ដែល​មិនមែន​ជា​អ្នកជំនាញ​ខាង​អចលនទ្រព្យ មាន​ខ្លះ​ជោគជ័យ​ខ្លាំង ខ្លះ​ក៏​បរាជ័យ​ផង​ដែរ ។ បើ​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា​សន្ទុះ​នៃ​ការ​ចូលរួម​ក្នុង​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ចាប់ផ្តើម​ផ្ទុះ​នូវ​ចន្លោះ​ពី​ឆ្នាំ​២០០៦ និង​២០០៧ ដែល​គ្រានោះ​យុវវ័យ​កម្ពុជា​មិន​ថា​អ្នក​រត់​ម៉ូតូឌុប ឬ​អ្នក​ធ្វើ​ចំការ​នោះ បាន​នាំ​គ្នា​រក​ចំណូល​ពី​វិស័យ​មួយ​នេះ ដោយសារ​ចំណូល​ដែល​ទទួល​បាន​ពី​កម្រៃ​សេវា​មាន​ចំនួន​ច្រើន​ជាង​ការងារ​ធម្មតា ហើយ​មក​សព្វ​ថ្ងៃនេះ​ក៏​មាន​ចំនួន​ច្រើន​ដែរ​។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន​Century 21 Fortuna Investment មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា​ម្សិលមិញ​ថា អ្នក​រកស៊ី​ផ្នែក​ដីធ្លី​មាន​តិច ឬ​ច្រើន​វា​ស្រ័យ​ទៅ​លើ​កាលៈទេសៈ នៅ​ពេល​មាន​តម្រូវការ​ច្រើន​នឹង​ធ្វើ​ឱ្យ​មនុស្ស​ងាក​មក​រក​ចំណូល​ពី​វិស័យ​នេះ​ច្រើន ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៦ និង​២០០៧ មិន​ត្រឹម​យុវវ័យ​ទេ​សូ​ម្បី​តែ​អ្នក​រត់​ម៉ូតូឌុប​និង​អ្នក​ធ្វើ​ចំការ​មួយ​ចំនួន​ក៏​ងាក​មក​រក​ចំណូល​ពី​ផ្នែក​នេះ​ដែរ​។លោក​បាន​បញ្ជាក់​ថា «​សម្រាប់​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ទាំង​យុវវ័យ​និង​ពលរដ្ឋ​ផ្សេង​ទៀត​គឺ​ពួក​គាត់​ងាក​ធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​។ ទោះបី​អ្នកខ្លះ​មានការ​ងារ​ហើយ​គឺ​ដោយសារ​តែ​វា​មាន​តម្រូវការ​ច្រើន​ក្នុង​វិស័យ​អចលនវត្ថុ​នេះ មានការ​ទិញ​លក់​ច្រើន ហើយ​អចលនទ្រព្យ​ភាគច្រើន​មានការ​កើនឡើង​តម្លៃ ធ្វើ​ឱ្យ​អ្នកទិញ​ដាក់​ទៅ​ទទួល​បាន​ប្រាក់​ចំណេញ​។ អីចឹង​ធ្វើ​ឱ្យ​មនុស្ស​មានចិត្ត​ចង់​ទិញ ហើយ​នៅ​ពេល​មានចិត្ត​ទិញ អីចឹង​មាន​អ្នកលក់​ខ្លះ​ដែល​គាត់​ចង់​បង្កើត​មុខរបរ​ថែម​ទៀត​រក​ចំណូល​បន្ថែម​ពី​វិស័យ​នេះ​»​។

អ្នកជំនាញ​ខាង​អចលនទ្រព្យ​រូប​នេះ​បាន​បន្ត​ថា «​ដូច​យើង​ដឹង​ស្រាប់​ហើយ វិស័យ​អចលនទ្រព្យ​នេះ​មាន​ទំហំ​ទឹកប្រាក់​ធំ ហើយ​បាន​ប្រាក់​កម្រៃជើងសារ​ជា​ភាគរយ​គួរសម​ដែរ បើ​ត្រូវ​មួយ​ករណី​ៗ​បាន​ច្រើន​ជាង​គាត់​ធ្វើការ​រាប់​ខែ ឬ​ឆ្នាំទៅ​ទៀត​»​។
ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់​និង​អចលន ទ្រព្យ​មានការ​រីក​ចម្រើន​នេះ អ្នកជំនាញ​ថា មិន​ត្រឹមតែ​យុវវ័យ ពលរដ្ឋ ឬ​អ្នក​ធ្វើ​ជា​ភ្នាក់ងារ​ឯករាជ​ក្យ​នោះ​ទេ គឺ​គាត់​បាន​បំបែក​ខ្លួន​ចេញពី​ក្រុមហ៊ុន មក​ធ្វើការ​ឱ្យ​ខ្លួនឯង​បន្ថែម​ដោយសារ​មើលឃើញ​នូវ​ឱកាស​នៃ​ការ​ទទួល​បាន​ចំណូល តាម​រយៈ​តម្រូវការ​នៅ​ក្នុង​វិស័យ​អចលនវត្ថុ​នៅ​តែ​បន្ត​កើនឡើង​, កម្រៃ​សេវា​ទទួល​បាន​ច្រើន ព្រោះតែ​តម្លៃ​ដីធ្លី​ឡើងថ្លៃ និង​វា​ជា​ឱកាស​។ ប៉ុន្តែ​អ្នកខ្លះ​ក៏​មិន​ទទួល​បាន​ចំណូល​ពី​ការ​ផ្តល់​សេវា​នេះ​ដែរ ដោយសារ​ហេតុផល​វិស័យ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​។

ស្រប​ពេល​ការ​រក​ចំណូល​បាន​ពី​វិស័យ​ដីធ្លី​នេះ​បាន​ច្រើន តើ​ទាមទារ​ឱ្យ​យុវវ័យ ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ទៀត​មាន​ជំនាញ​ឬ​បទ​ពិសោធន៍​ទ? លោកនាយក​មាន​ប្រសាសន៍​ថា «​វា​អាស្រ័យ​ទៅ​លើ​ការងារ​ពួក​គាត់ ថា​តើ​គាត់​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នេះ​ក្នុង​កម្រិត​ណា​។ បើជា​ភ្នាក់ងារ​អាជីព​ទាមទារ​ឱ្យ​មានចំណេះ​ដឹង​ដូច​ទៅ​ជំនាញ​ផ្សេង​ៗ ត្រូវ​សង្វាត​រៀនសូត្រ ឬ​ស្រាវជ្រាវ​ខ្លួនឯង​បន្ថែម​ទៀត​។ ភ្នាក់ងារ​អចលនទ្រព្យ​ទទួល​បាន​ជោគជ័យ វា​អាស្រ័យ​ទៅ​មនុស្ស មានការ​ព្យាយាម ព្រោះ​ការងារ​នេះ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ទាមទារ​នូវ​ចំណេះដឹង បទ​ពិសោធន៍ ទាមទារ​ម​នូវ​បណ្តាញ រួម​និង​កត្តា​ផ្សេង​ទៀត​។ អ្នកមួយ​ចំនួន​ចូល​មក​ក្នុង​វិស័យ​នេះ​ក៏​បរាជ័យ​ដែរ ហើយ​ប្រហែល​៩០% នៃ​ភ្នាក់ងារ​អចលនទ្រព្យ​នឹង​ចាកចេញ​ទៅ​វិញ នៅ​ពេល​ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​បន្ទាប់​»​។

បើ​តាម​អ្នកជំនាញ នៅ​ក្នុង​មួយ​ខែ​ៗ បើ​ភ្នាក់ងារ​អចលនទ្រព្យ​មា្ន​ក់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្តល់​សេវា​អាច​ទទួល​បាន​ប្រាក់​ចំណូល​រាប់​ពាន់ ឬ​ដល់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​អ្នកខ្លះ​ក៏​មិន​ទទួល​បាន​ចំណូល​ដែរ​។ រឿង​នេះ​វា​មិន​ងាយស្រួល​ទទួល​បាន​ទេ ព្រោះ​វា​មានការ​ប្រកួតប្រជែង​ច្រើន​។ ក្រៅពី​ប្រឡូក​នឹង​ជំនួញ​អចល​ទ្រព្យ តើ​យុវវ័យ​គួរ​គិត​បែប​ណា​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត​នោះ ជា​ពិសេស​កុំ​ឲ្យ​ចាញ់បោក​គេ​រឿង​ទិញ​ដីធ្លី​និង​អចល​ទ្រព្យ ? លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ល្បី​មួយ​រូប​នៅ​កម្ពុជា​ធ្លាប់​បាន​ប្រាប់​នូវ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដល់​យុវវ័យ កុំ​ចេញ​រកស៊ី​តាម​ៗ​គ្នា ជា​ពិសេស​លោក​ធ្លាប់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ចែកចាយ​នូវ​ចំណេះដឹង​ជា​ច្រើន​ដូច​ជា​ថ្មី​ៗ​នេះ លោក​បាន​ណែនាំ​ថា «​ដើម្បី​ចៀសវាង​ការ​ឆបោក​នានា មុន​ពេល​កក់​ប្រាក់​ទិញ​អចលនទ្រព្យ សូម​បងប្អូន​សុំ​ប័ណ្ណកម្មសិទ្ធិ (​ប្លង់​ដី​ឬ​ផ្ទះ​) មក​ត្រួតពិនិត្យ​អោយ​បាន​ល្អិតល្អន់​ដោយ​ផ្ទៀងផ្ទាត់​ឈ្មោះ​ម្ចាស់​ជាមួយ​អត្តសញ្ញាណប័ណ្ណ​។ ១) ប្រសិនបើ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ច្បាស់លាស់ សូមកុំ​កក់​ប្រាក់​។ ២) បើ​ប័ណ្ណកម្មសិទ្ធិ​មិន​មាន​ភាព​ប្រក្រតី សូម​សាកសួរ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​មុន​សិន​» ។

អ្វី​ដែល​សំខាន់​នោះ​លោក​បាន​ណែនាំ​ថា បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​ឬ​អ្នក​វិនិយោគ តើ​យុវជន​គួរ​ជ្រើសរើស​យក​ការងារ​បែប​ណា?យុវជន​គួរ​ជ្រើសរើស​ឬ​ផ្តោត​លើ​ការងារ​ណា​ដែល​ផ្តល់​នូវ​ឱកាស​ពង្រឹងសមត្ថភាព​និង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​។
១) ជ្រើសរើស​យក​ការងារ​ដែល​អ្នក​មានឱកាស​អភិវឌ្ឍ​សមត្ថភាព និង​ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ​ជាស​ជាង​ជ្រើសរើស​យក​ការងារ​ដែល​មាន​លំនឹង​ឬ​ការងារ​ដែល​មាន​កុងត្រា​រយៈពេល​វែង (Capacity development versus Job Security)​។ ពោល​គឺ​ផ្តោត​លើ​ការងារ​ណា​ដែល​អាច​ជួយ​អោយ​អ្នកមាន​សមត្ថភាព​ពេញលេញ​អាច​ក្លាយ​ខ្លួន​ជា​អ្នក​ធ្វើ​ជំនួញ​ឬ​ជា​អ្នក​វិនិយោគ​បាន​នា​ពេល​អនាគត​។ អ្នក​មិន​គួរ​ផ្តោត​លើ​ការងារ​ដែល​មាន​លំនឹង​ហើយ​គ្មាន​ឱកាស​រៀនសូត្រ​ឬ​មានឱកាស​រៀនសូត្រ​តិចតួច​នោះ​ទេ ព្រោះ​អ្វី​ដែល​អ្នក​ត្រូវការ​គឺ​សមត្ថភាព ហើយ​មុន និង​ក្រោយ​អ្នក​នឹង​ប្រែក្លាយ​ខ្លួន​ជា​ម្ចាស់​ជំនួញ​ឬ​អ្នក​វិនិយោគ ដូច្នេះ​កុំ​ខ្លាច​បាត់បង់​ការងារ​ឬ​អត់​ការងារ​ធ្វើ​។

២) ជ្រើសរើស​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជាស​ជាង​ការងារ​ដែល​ផ្តល់​កញ្ចប់​ផលប្រយោជន៍​ច្រើន (High salary versus Good compensation package)​។ អ្នកធ្វើការ​ងារ​បណ្តើ​ឆ្លៀត​ធ្វើ​ជំនួញ ឬ​វិនិយោគ​បណ្តើ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ដូច្នេះ​អ្នក​គួរ​ផ្តោត​យក​ការងារ​ណា​ដែល​មិន​ត្រឹមតែ​ផ្តល់​ឱកាស​អោយ​អ្នក​បានរ​រៀន​បទ​ពិសោធន៍​ល្អ​ៗ​នោះ​ទេ អ្នក​ក៏​គួរ​ផ្តោត​លើ​ការងារ​ណា​ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន ព្រោះ​បើ​ទទួល​បាន​ប្រាក់ខែ​ច្រើន អ្នក​ក៏​អាច​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​ធ្វើ​ជាដើម​ទុន​បាន​ច្រើន​ដែរ​។ ពេល​វាយតម្លៃ​កម្ចី ធនាគារ​គេ​មើល​តែ​លិខិតបញ្ជាក់​ប្រាក់ខែ​ប៉ុណ្ណោះ គេ​មិន​ខ្វល់​ថា​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​អ្នកធ្វើការ​ផ្តល់​ធានា​រ៉ាប់រង​សុខភាព សា​ហ៊ុយ​ធ្វើ​ដំណើរ​ឬ​ចំណាយ​បេសកកម្ម របប​សាំង ឬ​ឯកសណ្ឋាន​ប៉ុន្មាន​កុំ​ប្លេ​ក្នុង​១​ឆ្នាំ​នោះ​ទេ​។ ម្យ៉ាង បើ​អ្នក​ចង់​ច្នៃ​ខ្លួន​អោយ​ក្លាយជា​អ្នក​ធ្វើ​ជំនួញ​ឬ​ជា​អ្នក​វិនិយោគ អ្នក​មិន​គួរ​គ្រាន់តែ​សំលៀក​បំពាក់ (​ឯកសណ្ឋាន​) និង​ផល​ប្រ​យោ​ជ​ន៏​ទាំងនេះ ក៏​ត្រូវការ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ចាត់ចែង​អោយ​ដែរ​នោះ​ទេ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ